ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួន បន្ទាប់ពីបានហែកដំបូលធនាគារ ABA ដើម្បីចូលលួចលុយ

105

(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់ខ្លួន បន្ទាប់ពីបានហែកដំបូលធនាគារ ABA ដើម្បីចូលលួចលុយ ប៉ុន្តែសំណាងអាក្រក់ត្រូវសមត្ថកិច្ច ចាប់ខ្លួន ខណៈពេលដែលបែកការណ៍ហើយរត់ទៅលាក់ខ្លួនក្នុងស៊ីទែនទឹកលើដំបូលផ្ទះសំណាក់ ចំប៉ីផ្សារលើ ដែលនៅជាប់នឹងធនាគារកន្លែងកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ប្រមាណ១១ និង៤០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិលេខ០២ សង្កាត់លេខ២ ក្រុងនិងខេត្តព្រះសីហនុ ។ ក្នុងហេតុការណ៍នោះផងដែរសមត្ថកកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លូនថែមបានមនុស្សចំនួន២នាក់ទៀតគឺស្រីម្នាក់ និងប្រុសម្នាក់ ដែលកំពុងលបលាក់ខ្លួនជក់គ្រឿងនៅក្នុងផ្ទះសំណាក់ ចំប៉ី ផ្សារលើ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២បានឲ្យដឹងថា  ជនជាប់សង្ស័យពាក់ព័ន្ធហែកដំបូលធនាគារ ABA  មានឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុងភ្នំពេញ ដោយជននេះបានមកពីក្រុងភ្នំពេញ ហើយបានជួលផ្ទះសំណាក់ចំប៉ីផ្សារលើនៅជាប់ជញ្ជាំងធានាគារ (ABAស្នាក់នៅ) ។

ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុនេះ ជនជាប់សង្ស័យបានឡើងដំបូលផ្ទះសំណាក់ ចំប៉ី ផ្សារលើ  រួចហើយឡើងទៅធនាគារ ABA និងបានហែកដំបូលពីដានធនាគារបំរុង​ចូលទៅខាងក្នុងធានាគារ ប៉ុន្តែសំណាងអាក្រក់ ក្នុងពេលនោះត្រូវបានក្រុមអ្នកយាមធនាគារ ឃើញទាន់ និងបានស្រែកឆោឡោឡើងជាហេតុ ធ្វើឲ្យជនជាប់សង្ស័យភ័យបានខំរត់គេចទៅលាក់ខ្លួនក្នុងស៊ីទែនទឹកលើដំបូលផ្ទះសំណាក់ ចំប៉ី ផ្សារលើ  ហើយទំរាំសមត្ថកិច្ចរុករកឃើញ និងចាប់ខ្លួនត្រូវចំណាយពេលជាងកន្លះម៉ោង បង្កភាព ភ្ញាក់ផ្អើល មនុស្សម្នាពេញក្រុងព្រះសីហនុ ។

ចំណែកឯជនជាប់សង្ស័យស្រីម្នាក់ ប្រុសម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធលាក់ខ្លួនជក់គ្រឿងញៀនក្នុងផ្ទះសំណាក់ ចំប៉ី ផ្សារលើនេះដែរ មានឈ្មោះ ទី១. ឈ្មោះ លន់ ផានី ភេទប្រុស អាយុ ២៦ឆ្នាំ ។ ទី២.ឈ្មោះ លីធី ទៀង ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំងពីរ មានស្រុកកំណើត នៅខេត្តគៀងយ៉ាង កម្ពុជាក្រោម ប្រទេសវៀតណាម ។

ជនជាប់សង្ស័យទាំងពីរនាក់ត្រូវបានចាប់ខ្លួន ខណៈ ពេលសមត្ថ កិច្ចប៉ូលីស បើក យុទ្ធាការ ឆែកឆេរតាមបន្ទប់ផ្ទះសំណាក់ ចំប៉ីផ្សារលើ ដើម្បីតាមចាប់ជនជាប់សង្ស័យដែលហែកដំបូលធនាគារ ABA គឺចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង (កំពុងជក់គ្រឿងញៀន)។

បច្ចុប្បន្នជនជាប់សង្ស័យពាក់ព័ន្ធហែកដំបូលធនាគារ ABA និងជនជាប់សង្ស័យជក់គ្រឿងញៀនកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីបន្តនីតិវិធី​បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Comments

comments