(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោង ៦:៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត៤គ្រឿង បានបុកគ្នានៅផ្លូវជាតិលេខ៤ចន្លោះចន្លោះគីឡូម៉ែត្រ១០៧-១០៨ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ដោយមានរថយន្តមួយគ្រឿង ម៉ាក Higlander ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-1958 បើកបរដោយឈ្មោះ មុយ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំនុចខាងលើ បានបុកជាមួយរថយន្តម៉ាក HINO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ ៣A 8995 ( អ្នកបើកបររត់គេចបាត់) ក្នុងទិសដៅស្របគ្នា ភ្លាមនោះរថយន្តHiglander បានរ៉េចង្កូតមកឆ្វេងបុកជាមួយរថយន្តម៉ាក Fuso ពណ៌ត្រួយចេក លាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣A 5956 (ផ្ទុកកុងតីន័រក្រុមហ៊ុនអ៊ុយញ៉ុង) បើកបរដោយឈ្មោះ យ៉ូង បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទឹសដៅផ្ទុយគ្នា រីឯរថយន្តHino ក៏បានច្រុលចង្កូតមកឆ្វេងដូចគ្នាបុកជាមួយរថយន្តsienna ពណ៌ សរ ពាក់ស្លាកលេខភ្នំពេញ 2AJ 0511 បើកបរដោយឈ្មោះ ឈិត សុភី ភេទប្រុស អាយុ៤០ឆ្នាំមានទីលំនៅ ភមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ទឹសដៅផ្ទុយគ្នា)។
សមត្ថកិច្ចបានអោយដឹងបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលមនុស្សរបួសដល់មនុស្សទេ ចំណែករថយន្ត៤គ្រឿងរងការខូចខាតយ៉ាងដំណំ ។
ភ្លាមៗសមត្ថកិច្ចនគរបាល និងអាវុធហត្ថស្រុកកំពង់សីលាបានចេញអន្តរាគមន៍ជួយសំរួលចរាចរាណ៍កុំអោយកកស្ទះ ព្រមទាំងអូសរថយន្តខូចខាតទៅទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕