ព្រះប្រវត្តិ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះនាមពេញ: សម្ដេចរាជបុត្រីព្រះរៀមនរោត្ដមបុប្ផាទេវីព្រះនាមដើម: នរោត្ដមបុប្ផាទេវី
គោរមងារងារ: ទេពនាថវដ្តីឯក
ព្រះឋានៈព្រះរាជបុត្រី
ប្រសូត០៨មករា១៩៤៣
ព្រះបិតានរោត្ដមសីហនុ
ព្រះមាតាផាត់កាញ៉ុល
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ[អានថា៖នៈ–រោត–ដំ–បុប–ផា–ទេ–វី] ជាព្រះរាជបុត្រី នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុព្រះចៅក្រុងកម្ពុជាធិបតីនិងអ្នកម្នាងផាត់កាញ៉ុល
| ព្រះប្រវត្តិ|
សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដមបុប្ផាទេវីទ្រង់ប្រសូតឯប្រាសាទមហាខេមរិន្ទ្រនៃព្រះបរមរាជវាំងក្រុងចតុម្មុខមង្គលនាថ្ងៃទី០៨ខែមករាឆ្នាំ១៩៤៣។ព្រះអង្គគឺ ជាព្រះរៀមមាតាទីទៃនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
| ការសិក្សា|
សម្ដេចរាជបុត្រី ព្រះរាម នរោត្ដមបុប្ផាទេវីទ្រង់បានចូលសិក្សានៅ៖
* បឋមសិក្សាព្រះនរោត្ដមរាជធានីភ្នំពេញ
| ព្រះកិច្ច|
* ១៩៦៥–១៩៧០: សាស្ត្រាចារ្យរបាំបុរាណនិងវប្បធម៌
* ១៩៩១–១៩៩៣: រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
* ១៩៩៣–១៩៩៨: ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
* ១៩៩៣–១៩៩៧: អនុប្រធានកាកបាទក្រហមជាតិកម្ពុជា
* ១៩៩៩–២០០៤: រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
២០០៤ - បច្ចុប្បន្ន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកក្រុមប្រឹក្សារដ្ឋធនុញ្ញ
| ព្រះយស|
* ព្រះអង្គបានតម្លើងគោរមងារ «សម្ដេចរាជបុត្រីព្រះរាម» នាថ្ងៃទី២៤ខែមករាឆ្នាំ១៩៩៤។
* ព្រះអង្គបានទទួលតំណែងជា«ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យស្ដីពីការតែតាំងមត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា(មករា២០១៣)
| គ្រឿងរាជឥស្សរិយយស|
* ១៥មីនា២០០៦: គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
* ២២តុលា២០០១: គ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្ស័ត្រីយ៍កុសុមៈនារីរ័ត្នសេរីវឌ្ឍនា
* ១៦ឧសភា២០០១: មុនីសារភណ្ឌ