ព្រះសីហនុ៖នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមក្នុងពិធីចែកមួកសុវត្ថិភាពដល់សិស្សានុសិស្ស ចំនួន៥០០នាក់ នៃវិទ្យាល័យក្រុងព្រះសីហនុ ក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងចូលរួមពាក់មួកការពារសុវត្ថិភាពទាំងអស់គ្នា ដេីម្បីការពារជីវិតអ្នកនិងអ្នកដ៍ទៃ។
ជាមួយគ្នានេះដែរឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្តាំផ្ញេីរ និងជម្រុញលេីកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ដេីម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលអនាគត និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ឯកឧត្ដម អភិបាលខេត្ត បានលេីកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ទាំងអស់ទូទាំងខេត្ត បន្តខិតខំប្រឹងប្រែង ព្យាយាមរៀនសូត្រ យកនិទ្ទេស A ឲ្យបានដោយឯកឧត្ដមនឹងផ្តល់ម៉ូតូម្នាក់មួយគ្រឿង រួមទាំងថវិកា១ពាន់ដុល្លារទៀតផង៕