សៀមរាប: នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងអាជីវកម្មធនធានរ៉ែបូមខ្សាច់ និងខ្សាច់បក នៅក្នុងភូមិសាស្រ្តឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្រុក លោកប្រធានមន្ទីររ៉ែ និងថាមពល លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម តំណាងមន្ទីរបរិស្ថានខេត្តស្នងការដ្ឋាននគរបាលខេត្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនានា។
លោក ង៉ាន់ ភិរុណថ្លែងថា ការចុះពិនិត្យទីតាំងខ្សាច់ខាងលើនេះ ដោយសារតែមានបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ តាមរយ:ការស្នើសុំរបស់លោកអភិបាលស្រុកបន្ទាយស្រីដើម្បីពិនិត្យ ស្ថានភាពផលប៉ះពាល់ នឹងដោះស្រាយបញ្ហាជូនពួកគាត់ ៕