កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគ ពីសមាគមពាណិជ្ជកម្មចិន

171

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងទទួលអំណោយ ជាគ្រឿងឧបភោគ-បរិភោគ ពីសមាគមពាណិជ្ជកម្មចិន ដែលមានជាង  ៨០០ក្រុមហ៊ុន។ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រតិភូសមាគមពាណិជ្ជកម្មចិន ដែលបាននាំយកអំណោយមកជូនកាកបាទក្រហមកម្ពុជា។តំណាងប្រតិភូសមាគមពាណិជ្ជកម្មចិន ក៏បានថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតជួបសំណេះសំណាល និងបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា៕

Comments

comments