ពលរដ្ឋចិនវាយតម្លៃដល់ក្តីអង់អាចនិងក្លាហានរបស់សម្តេចតេជោ ដោយនិយាយថា សម្តេចជា “អ្នកជម្នះដ៏អស្ចារ្យ”

68

(ភ្នំពេញ) ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្នះចិត្តទៅប្រទេសចិនដើម្បីលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នោះ បានធ្វើអោយប្រជាជនចិនមានក្តីរំភើប ព្រមទាំងវាយតម្លៃខ្ពស់ដល់ក្តីអង់អាច និងក្លាហានរបស់សម្តេចដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ដោយនិយាយាថា សម្តេចជា “អ្នកជម្នះដ៏អស្ចារ្យ” ជាថ្នាក់ដឹកនាំបរទេសទី១ដែលបានមកបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈពេលដែលមានការកើតឡើងនៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ។

តាមរយៈសកម្មភាពនេះស្ថានទូតចិនប្រចាំនៅកម្ពុជា បានអោយដឹងថា នាថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចការងារចំនួន១ថ្ងៃក្នុងប្រទេសចិន ក្នុងរយៈពេលដ៏ខ្លីតែប៉ុន្មានម៉ោង សារព័ត៌មានជាច្រើនបានផ្សព្វផ្សាយយ៉ាងច្រើន ហើយមិត្តក្នុងរង្វង់ We chat (បណ្តាញទំនាក់ទំនង) ប្រទេសចិនបានចូលទៅមើលយ៉ាងច្រើនកុះករផងដែរ។

អ្នកក្នុងបណ្តាញអ៊ីធើណេតនៃចិនបានវាយតម្លៃចំពោះការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ក៏បានចុចLike និងShare និងព្រមទាំងវាយតម្លៃខ្ពស់ដល់ក្តីអង់អាច និងក្លាហានរបស់សម្តេចដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសចិន ដោយនិយាយាថា សម្តេចជា “អ្នកជម្នះដ៏អស្ចារ្យ” ជាថ្នាក់ដឹកនាំបរទេសទី១ដែលបានមកបំពេញទស្សនកិច្ចក្នុងប្រទេសចិន ខណៈពេលដែលមានការកើតឡើងនៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី បានវាយតម្លៃខ្ពស់ចំពោះសម្តេចដែលបានគាំទ្រដល់ភាគីចិនយ៉ាងមុះមុតក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសនេះក្នុងប្រទេសចិន ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការរំភើបជាខ្លាំង ។

មានមិត្តបណ្តាញបានហៅសម្តេចយ៉ាងស្និទ្ធស្នាលថា “លោកតាហ៊ុនដ៏អស្ចារ្យ” “លោកពូហ៊ុន” “បុរសដ៏ស្មោះត្រង់” ដោយយល់ថា“(កម្ពុជា) បានប្រើសកម្មភាពជាក់ស្តែងនៃការបំពេញទស្សនកិច្ចរបស់សម្ដេចដើម្បីការតស៊ូនៃប្រទេសចិន ហើយសម្តេចនៅតែជាមិត្តដែកថែបនៃចិន” “ដើម្បីលើកទឹកចិត្តចិន បានអញ្ជើញមកដល់ហើយ” ទាំងនេះបានបង្ហាញពីទំនាក់ទំនងជិតស្និតដ៏ពិសេសដែល“មានសុខរួមសុខ មានទុក្ខរួមទុក្ខ”រវាងចិន និងកម្ពុជា “មិត្តភាពប្រជាពលរដ្ឋចិន និងកម្ពុជាអាចទប់ទល់នឹងការពិសោធន៍នេះបាន” ។

ស្ថានទូតចិនបានបញ្ជាក់ថា ក៏មានការបញ្ចេញមតិខ្លះថា “អ្នកដទៃសុទ្ធតែប៉ាក់ផ្កាលើក្រណាត់សូត្រ មានតែលោកទេដែលបានផ្តល់ធ្យូងកម្តៅក្នុងពេលរងារ” “ជូនធ្យូងកម្តៅពិតជាកម្រមាន” ការបំពេញទស្សនកិច្ចរបស់សម្តេច“ផ្តល់ភាពកក់ក្តៅក្នុងក្រអៅបេះដូង”បើធៀបនឹងប្រទេសផ្សេងទៀតដែលបានបិទចំពោះប្រទេសចិន “ប្រទេសកម្ពុជាកំពុងបង្ហាញគំរូដល់ប្រទេសផ្សេងទៀតមើល” “ជនជាតិចិននឹងចង់ចាំជារៀងរហូត” ។

ប្រជាជនចិនរំភើប​ ក៏រឹតតែថ្លែងអំណរគុណ “ក្នុងកាលៈទេសៈដ៏ចាំបាច់ យ៉ាងច្បាស់លាស់ថា នរណាជាមិត្តដ៏ពិតប្រាកដ” ត្បិតតែជាការសម្រេចចិត្តភ្លាមៗ តែពិតជាមានសន្តាននៃចិត្តហើយ ។ អ្នកទាំងអសស់គ្នាក៏បាននិយាយថា “មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ” “មិត្តភាពចិន និងកម្ពុជាឋិតថេរជាអមតៈ” “ក្នុងគ្រាលំបាកទើបដឹងពីគ្នាទៅវិញទៅមក” “សាច់ញាតិគ្នាឯង ដូចញាតិថាមក ក៏មក រំភើបណាស់!” “អំណរគុណដល់មិត្តជិតខាងល្អរបស់យើង” ក៏មានមតិថានឹងមកទស្សនាប្រាសាទអង្គរក្នុងពេលឆាប់ៗនេះ ក៏មានមតិខ្លះក្នុងអំឡុងពេលដែលថ្លែងអំណរគុណដល់សម្តេច ក៏បានរំលឹកសម្តេច“យកចិត្តទុកដាក់ចំពោះសុខភាពក្នុងរយៈពេលនេះផងដែរ!!!”​ “ស្វាគមន៍មិត្តល្អ ក៏ត្រូវប្រុងប្រយ័ត្ននឹងសុវត្ថិភាពដែរ” “មិត្តពិតប្រាកដ” “បងប្អូនដែកថែប” “មិត្តជិតស្និទ្ធចាស់” “កម្ពុជាមិត្តជិតស្និតចាស់” និងពាក្យពេញនិយមផ្សេងទៀត ៕

 

Comments

comments