ប៉េកាំង៖ ប្រទេសចិននឹងប្តូរអគារឧស្សាហកម្មមួយទៅជារោងចក្រថ្មីមួយ ដើម្បីផលិតរបាំងមុខ(Mask) ក្នុងរយៈពេល ត្រឹមតែ០៦ថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង នៅពេលមានការផ្ទុះឡើងនៃវីរុសថ្មី កូវិឌ១៩ (Covid-19) នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ។
ការស្ថាបនាបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០នេះជាមួយនឹងកម្មករដែលឆ្លាស់វេនគ្នាសាងសង់ ដើម្បីធានាថាគម្រោងនេះត្រូវបានបញ្ចប់នៅត្រឹម ថ្ងៃសៅរ៍ទី២២ ខាងមុខនេះ ។
រោងចក្រដែលកំពុងសាងសង់ដោយក្រុមហ៊ុន China Construction First Group ត្រូវបានគេ រំពឹងថា នឹងផលិតរបាំងមុខ ២៥០,០០០ក្នុងមួយថ្ងៃ ។
នៅពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបាំងមុខមានតម្រូវការយ៉ាងខ្លាំង សម្រាប់បុគ្គលិកពេទ្យ បុគ្គលិកគ្រប់គ្រងជំងឺ ក៏ដូចជាប្រជាជនទូទៅ ។
រដ្ឋាភិបាលចិន បានលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ បង្កើនផលិតកម្ម ដើម្បីផ្គត់ផ្គង់បំពេញបន្ថែមតាមតម្រូវការចំពោះមុខ ៕