លោកឧត្តមនាវីឯក ទៀ សុខា​ បញ្ជូនក្រុមជំនាញមុជទឹកពិសេសជួយស្វែងរកសពជនជាតិកុងហ្គោលង់ទឹកនៅកោះរ៉ុងសន្លឹម

175

ព្រះសីហនុ៖​ ជនជាតិកុងហ្គោម្នាក់បានលង់ទឹកស្លាប់នៅកោះរ៉ុងសន្លឹមនៅចំណុចមុខពយ២៣ ចម្ងាយពីកោះកូនប្រហែល៦០ម៉ែត្រ ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ វេលាម៉ោង១១:៤០នាទីនាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ ។

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានបញ្ជាក្រុមជំនាញមុជទឹកពិសេសចេញទៅស្វែងរកសពជនរងគ្រោះភ្លាមៗរហូតដល់ម៉ោង១៥:១៥នាទីទេីបប្រទះសពជនរងគ្រោះនៅចំណុចLat=10° 36’00″N 103° 12’00″E​ ។

បេីតាមប្រភពទីបញ្ជាការជួរមុខបានអោយដឹងថា​ សពជនរងគ្រោះមានឈ្មោះ MPILI ADIREL GARLEY EDNICK ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិកុងហ្គោ​ សញ្ជាតិកុងហ្គោកាន់លិខិតឆ្លងដែនលេខ 0A0240649 មុខរបរបុគ្គលិកក្រុមហ៊ុនកោះរ៉ុងដាយស៊ីនធឺ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បច្ចុប្បន្នសពបានប្រគល់ជូន អធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ។

 

Comments

comments