លោកស្រី Masoumeh Ebtekar  អនុ​ប្រធានាធិបតី​អ៊ីរ៉ង់បានឆ្លង កូវីដ១៩ COVID-19

73

សារព័ត៌មានរបស់រដ្ឋមួយបាននិយាយថាលោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ មាន​ផ្ទុកវី​រុស កូវីដ១៩ (COVID-19) ។

រោគសញ្ញារបស់លោកស្រីត្រូវបានគេនិយាយថា ស្រាលហើយលោកស្រីមិនបានចូលមន្ទីរពេទ្យទេ។

លោកស្រី Ebtekar មានអាយុ៥៩ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកនាំពាក្យភាសាអង់គ្លេស “ម៉ារី” សម្រាប់អ្នកចាប់ចំណាប់ខ្មាំងឆ្នាំ ១៩៧៩ ដែលបានដណ្តើមកាន់កាប់ស្ថានទូតអាមេរិកនៅទីក្រុងតេអេរ៉ង់និងបានបង្កឱ្យមានវិបត្តិការទូតរយៈពេល ៤៤៤ ថ្ងៃ។

ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ដោយ COVID-19 ខ្ពស់ជាងគេនៅក្រៅប្រទេសចិន។

យ៉ាងហោចណាស់មានមនុស្ស ២៦នាក់បានស្លាប់ ហើយមានចំនួន ២៥៤ ករណីដែលត្រូវបានបញ្ជាក់រួមទាំងការឆ្លងថ្មីចំនួន ១០៦ ។

ប្រហែលជា ១០ភាគរយនៃអ្នកដែលបានធ្វើតេស្ត៍វិជ្ជមាននៅអ៊ីរ៉ង់ចំពោះ(COVID-19) បានស្លាប់។

ប៉ុន្តែអង្គការសុខភាពពិភពលោកបាននិយាយថាតួលេខអ្នកស្លាប់ដែលមានចំនួនច្រើននេះភាគច្រើនជាករណីស្រាលដែលមិនត្រូវបានគេលើកយកមកនិយាយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថាអ៊ីរ៉ង់ក៏បានហាមឃាត់ពលរដ្ឋចិនមិនឱ្យចូលក្នុងប្រទេសនេះដែរ ៕

Comments

comments