ក្រសួងបរិស្ថាន និងអង្គការអភិរក្សសត្វព្រៃលែងសត្វត្រដក់ឱ្យរស់នៅតំបន់ធម្មជាតិ

605

សត្វត្រដក់តូចមួយក្បាលឲ្យទៅរស់នៅក្នុងធម្មជាតិវិញ ស្ថិតនៅក្នុងដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ បន្ទាប់ពីសត្វត្រដក់តូចនេះ ទទួលបានការការថែទាំយ៉ាងល្អអស់រយៈពេលជាង០១ឆ្នាំកន្លងទៅនេះនៅមជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវជម្រុះ។ ការលែងសត្វត្រដក់នេះដោយមានការសហការជាមួយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (#WCS)។ត្រដក់តូច មានកំពស់រហូតដល់១៣០សង់ទីម៉ែត្រ ហើយស្លាបរបស់ទាំង សងខាងមានប្រវែង ជាង២ម៉ែត្រ។ ទោះបីជាចំនួនរបស់ត្រដក់តូចនៅលើ សាកលលោកត្រូវបានគេប៉ាន់ប្រមាណថាមានជាង១ម៉ឺនក្បាល ប៉ុន្តែចំនួន នេះកំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី។ ដូច្នេះហើយ វាត្រូវ បានគេចាត់ជាប្រភេទងាយរងគ្រោះជាសាកលនៅលើបញ្ជីក្រហមរបស់ អង្គការ IUCN ។កាលពីឆ្នាំ២០១៦កន្លងទៅ ត្រដក់តូចនេះ ត្រូវបានអ្នកភូមិត្មាតប៉ើយ ប្រទៈឃើញនៅក្នុងព្រៃក្បែរភូមិ ក្នុងសភាពមានជម្ងឺ និងមិនអាចហើរបាន។ អ្នកភូមិរូបនោះបានទាក់ទងមកកាន់អង្គការWCSដើម្បីបញ្ជូនត្រដក់តូចនេះ ទៅកាន់មជ្ឈមណ្ឌលអង្គការសម្រាប់ការអភិរក្សជីវជម្រុះដើម្បីទទួលបានការថែទាំ។ បន្ទាប់ពីបានរស់នៅក្នុង មជ្ឈមណ្ឌលអស់រយៈពេលជាង០១ឆ្នាំ សត្វត្រដក់នេះបានជារសះស្បោយ ហើយអាចរស់នៅក្នុងធម្មជាតិវិញបាន។ ក្រុមអភិរក្សក៏សម្រេចលែកត្រដក់តូចនេះឲ្យទៅរស់នៅក្នុង ធម្មជាតិវិញ៕

Comments

comments