កណ្តាល ៖ មានករណីឃាតកម្មចាក់សម្លាប់យុវជនម្នាក់ នៅក្នុងបន្ទប់ទឹកផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនរងគ្រោះស្នាក់នៅកន្លែងកើតហេតុ ហើយមានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។បើតាមយុវជនម្នាក់ ដែលជាសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឃាតកម្មនេះ កើតឡើងនៅរសៀលថ្ងៃទី០២ ខែកក្កដានេះ ដោយដំបូងឡើយជនល្មើស បានចូលក្នុងបន្ទប់ទឹក ហើយចេញវិញដោយនិយាយថា បន្ទប់ទឹកស្ទះឲ្យយុវជនរងគ្រោះចូលទៅមើល ស្រាប់តែចូលក្នុងបន្ទប់ទឹក ឮសំឡេងប្រតាយប្រតប់ក្នុងបន្ទប់ទឹក រួចជនល្មើសក៏ចេញពីបន្ទប់មកវិញ ហើយប្រាប់យុវជនជាសាក្សីថា ជនរងគ្រោះដួលបោកក្បាល បែកឈាមយកក្រណាត់ជូនឲ្យគេផង ដោយដៃរបស់ ជនល្មើសមានជាប់នឹងកាំបិតផងដែរ។ ឃើញបែបនេះ យុវជនដែលជាសាក្សី បានរត់ចេញពីកន្លែងកើតហេតុ និងបានរាយការណ៍ពីហេតុការណ៍នេះជូនសមត្ថកិច្ច៕