ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសារព័ត៌មាន NICETV បានអោយដឹងថា ក្រុមគ្រូពេទ្យជំនាញចិនជួយកម្ពុជាទប់ស្កាត់ជំងឺខូវីដ១៩ និងធ្វើការគាំទ្រ និងទំនុកបំរុងផ្នែកបរិក្ខារ បន្ទប់ពិសោធន៍ និងសារធាតុធ្វើតេស្ដសាកល្បងអោយបានឆាប់បំផុត ។ ក្រុមគ្រូពេទ្យជំនាញចិន នឹងចុះទៅសិក្សាស្ថានភាពនៅខេត្តព្រះសីហនុក្នុងពេលឆាប់ៗនេះ និងធ្វើការផ្ដល់មតិយោបល់ និងចង្អុលបង្ហាញក្នុងផ្នែកគិលានុបដ្ឋាយិកា ការព្យាបាល និងការទប់ស្កាត់ជំងឺឆ្លងផងដែរ ។
សេចក្ដីរាយការណ៍លំអិតពី NICE TVបានអោយដឹងដែរថា៖ ម៉ោង៧ល្ងាច ថ្ងៃទី២៥ ខែមីនា ម៉ោងនៅភ្នំពេញ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃក្រុមហ៊ុនHuawei Cambodiaនៅទីក្រុងភ្នំពេញ ៦០ម៉ោងក្រោយពីក្រុមគ្រូពេទ្យជំនាញចិនជួយកម្ពុជាទប់ស្កាត់ជំងឺខូវីដ១៩មកដល់ទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំ Video Conference ជាមួយស្ថាប័នគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លងក្វាងស៊ីចិន ដោយប្រើប្រព័ន្ធទំនាក់ទំនងវីដេអូ welink ដែលតម្លើងជាពិសេសដោយ Huawei ។ ម៉ោង៨:៤១ ព្រឹកថ្ងៃទី២៣ខែមីនា ក្រុមគ្រូពេទ្យជំនាញជិះយន្តហោះមកដល់ទីក្រុងភ្នំពេញរាជធានីនៃព្រះរាជាណាចក្រកម្ពុជា បំពេញការងារការប្រគល់សំភារៈបរិក្ខារការពារសម្រាប់ក្រុមការងារប្រើប្រាស់ និងសម្រាប់ឧបត្ថម្ភជូនភាគីកម្ពុជា រាយការណ៍គំរោង និងការរៀបចំការងារជំហានដំបូងជូនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាឯកឧត្ដមវ៉ាង វិនធៀន ។
រសៀលថ្ងៃទី២៣ ខែមីនា សមាជិកទាំងអស់នៃក្រុមគ្រូពេទ្យជំនាញចិន នៅក្នុងកិច្ចប្រជុំជាមួយឯកឧត្ដមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានស្វែងយល់ជាលើកដំបូងពីស្ថានភាពមូលដ្ឋាននៃប្រព័ន្ធទប់ស្កាត់និងព្យាបាលជំងឺខូវីដ១៩បច្ចុប្បន្ន និងពិភាក្សាគម្រោងការងារនៅកម្ពុជាជាមួយភាគីកម្ពុជាផងដែរ ។ ភាគីកម្ពុជាបានលើកឡើងជាពិសេសក្នុងកិច្ចប្រជុំនេះថា សង្ឃឹមថាក្រុមគ្រូពេទ្យជំនាញចិនប្រញាប់ទៅសិក្សាស្រាវជ្រាវនៅខេត្តព្រះសីហនុ ជួយទប់ទល់នឹងករណីជំងឺឆ្លងជាង៣០នាក់ចេញពីក្រុមទេសចរបារាំងនៅទីនោះ។
ថ្ងៃទី២៤ខែមិនា ក្រុមគ្រូពេទ្យជំនាញបន្តទស្សនកិច្ចទីតាំងចំនួនបីរួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិកំណត់ជាមន្ទីរព្យាបាលជំងឺខូវីដ១៩ នៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈកម្ពុជា មណ្ឌលសុខភាពចាក់អង្រែដែលជាមន្ទីរពេទ្យថ្នាក់តំបន់កំណត់ជាមន្ទីរព្យាបាលជម្ងឺខូវីដ១៩ដំបូងគេនៅកម្ពុជា និងមន្ទីរពិសោធន៍មេរោគនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងបានពិភាក្សាស្វែងយល់ស្ថានភាពជំងឺឆ្លងបច្ចុប្បន្ននៅកម្ពុជា ជាមួយអ្នកទទួលខុសត្រូវមកពីអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជាផងដែរ។ អ្នកជំនាញមកពីអង្គការសុខភាពពិភពលោក សង្ឃឹមថានៅការងារបន្តទឿត អាចពង្រីកការសហការរវាងក្រុមគ្រូពេទ្យជំនាញចិន និងក្រសួងសុខាភិបាលកម្ពុជា។
ថ្ងៃទី២៥ ខែមីនា ក្រុមគ្រូពេទ្យជំនាញចិនទស្សនកិច្ចជាក់ស្ដែងនៅមន្ទីរពេទ្យព្យាបាលជំងឺខូវីដ១៩ថ្មីមួយនៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈកម្ពុជា និងបានស្វែងយល់ពីដំណើរការលម្អិតជាក់ស្ដែងចាប់ពីពិនិត្យ រើសអ្នកសង្ស័យបានឆ្លងមេរោគ ការយកសំណាក់ពិនិត្យ ដឹកជញ្ជូន និងដំណើរការដាក់មនុស្សក្រោយទទួលបានលទ្ធផល។ ក្រុមគ្រូពេទ្យជំនាញបានដើរតាមដានគ្រប់ជំហាននៃប្រព័ន្ធសង្គ្រោះជំងឺខូវីដ១៩នេះជាច្រើនសា និងបានផ្ដល់មតិកែសម្រួល និងដោះស្រាយបញ្ហាមួយចំនួននៅទីតាំងជាក់ស្ដែង។ នៅថ្ងៃដដែល ក្រុមគ្រូពេទ្យជំនាញ នៅពិចារណាចង់ទៅដល់តំបន់ជនជាតិខ្មែរអ៊ីស្លាមដែលមានករណីជំងឺឆ្លងកើតឡើង និងពិភាក្សាទាក់ទងជាមួយអ្នកទទួលខុសត្រូវសមាគមខ្មែរអ៊ីស្លាម និងអ្នកទប់ស្កាល់ជំងឺឆ្លងនេះ។
គិតមកដល់ម៉ោង៧ល្ងាចថ្ងៃទី២៥ខែមិនា ៦០ម៉ោងក្រោយក្រុមគ្រូពេទ្យជំនាញមកដល់ភ្នំពេញ បានទស្សនកិច្ចពិនិត្យមន្ទីរពេទ្យថ្នាក់ជាតិព្យាបាលជំងឺខូវីដ១៩មួយកន្លែង មន្ទីរពេទ្យថ្នាក់តំបន់មួយកន្លែង មន្ទីរពេទ្យព្យាបាលមួយកន្លែង បន្ទប់ពិសោធន៍មេរោគមួយកន្លែង តំបន់ធ្លាប់មានករណីឆ្លងមួយកន្លែង និងពិភាក្សាទាក់ទងជាមួយអ្នកទទួលខុសត្រូវនៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា។
ក្រោយពីសិក្សាស្វែងយល់ស៊ីជម្រៅជាក់ស្ដែងរួចហើយ នៅក្នុងកិច្ចប្រជុំល្ងាចនេះ ក្រុមគ្រូពេទ្យជំនាញបានសរុបលទ្ធផល និងចេញជាមតិយោបល់ និងគម្រោងការងារក្នុងដំណាក់កាលបច្ចុប្បន្ន។ ក្រុមគ្រូពេទ្យជំនាញលើកឡើងថា បច្ចុប្បន្នកម្ពុជាមានករណីជំងឺខូវីដ១៩ចំនួន៩៣ករណី (គិតត្រឹមម៉ោង២១និង៣០នាទីយប់ថ្ងៃទី២៥ ខែមីនា ម៉ោងនៅភ្នំពេញ មាន៣ករណីថ្មីបន្ថែមទៀត សរុបកើនដល់៩៦ករណី) ភាគច្រើនជាករណីនាំចូល មិនទាន់មានសញ្ញាឆ្លងក្នុងសហគមន៍នៅឡើយ។ ប៉ុន្តែដោយសារកម្ពុជាមិនទាន់បានបង្កើតគោលការណ៍តភ្ជាប់ទប់ស្កាត់គ្រប់គ្រង ខ្វះខាតមធ្យោបាយទប់ស្កាត់ជាប្រព័ន្ធ បូកថែមនៅពាក់កណ្ដាលខែបួនជាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាំអោយមានលំហូរប្រជាជនច្រើន ដូចនេះគិតថា លំហូរជំងឺឆ្លងនៅកម្ពុជាមិនឃើញច្បាស់ទេ ប៉ុន្តែមានហានិភ័យខ្ពស់។
អ្នកជំនាញបានសរុបស្ថានភាពចុះទស្សនកិច្ចពិនិត្យជាក់ស្ដែង ចេញជាគម្រោងការងារជំហានបន្ទាប់ទៀត និងបានជួយភាគីកម្ពុជារៀបចំបរិក្ខារបន្ទប់ពិសោធន៍ ផ្ដល់សារធាតុពិនិត្យរកមេរោគ បង្ហាញទីតំរូវការរៀបចំអ្នកជំនាញធ្វើការគាំទ្របច្ចេកទេសពីចម្ងាយ។
ស្ថាប័នគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លងក្វាងស៊ីចិន បានទទួលស្គាល់ស្ថានភាពអនុវត្តការងាររបស់ក្រុមគ្រូពេទ្យជំនាញនៅកម្ពុជា ស្របពេលជាមួយគ្នាស្ថាប័នបានតម្រូវអោយក្រុមគ្រូពេទ្យជំនាញចូលរួមជាវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅកម្ពុជា ក្រោមការដឹកនាំរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ស្ថាប័ននិងគាំទ្រជាវិជ្ជមានរាល់មតិយោបល់ និងតម្រូវការទាំងអស់របស់ក្រុមគ្រូពេទ្យជំនាញ ប្រឹងប្រែងអោយអស់ពីកម្លាំងកាយចិត្តផ្ដល់ជូនវិធានការបច្ចេកទេស និងមធ្យោបាយអនុវត្តដែលអាចអនុវត្តបានមានប្រសិទ្ធភាពជូនជាជំនួយដល់ភាគីកម្ពុជា ណែនាំពីមធ្យាបាយប្រទេសចិន បទពិសោធនៅក្វាងស៊ី ជាពិសេសគឺការគ្រប់តំបន់យ៉ាងតឹងរ៉ឹង ការងារយកចិត្តទុកដាក់ខ្លាំងលើការកែប្រែលំហូរជាដើមជូនភាគីកម្ពុជា។ ហើយក្នុងនោះក៏តម្រូវអោយពួកគេត្រូវតេការពារខ្លួនអោយបានល្អក្នុងពេលបំពេញភារកិច្ចនៅកម្ពុជាផងដែរ ៕
សូមទស្សនារូបភាពពី NICE TV ដូចខាងក្រោម៖