ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនយ៉ាងបន្ទាន់ចំនួន៣គ្រឿងទៅជួយសង្គ្រោះទូកដឹកភ្ញៀវទេសចរណ៍ចិនមួយគ្រឿងដែលរៀបនឹងលិចនៅចន្លោះកោះពស់និងកោះថាសពេលដែលសមុទ្រកំពុងមាន ភ្លៀងខ្យល់ និងរលកខ្លាំងកាលពីថ្ងៃត្រង់ថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០នេះ ។
បើតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានអោយដឹងថា នៅលើទូកទេសចរណ៍នោះមានមនុស្ស១០នាក់ ក្នុងនោះអ្នកធ្វើដំណើរជាជនជាតិចិនចំនួន៨នាក់ អ្នកបើកទូកម្នាក់ និងអ្នកបម្រើការលើទូកម្នាក់ផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកទាំងនោះត្រូវបានក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះរួចផុតពីគ្រោះភ័យនាំយកមកដល់ដីគោកដោយសុវត្ថិភាពហើយអស់ហើយ ។
បើតាមអ្នកបើកទូកដឹកភ្ញៀវទេសចរណ៍ចិនប្រាប់ថា ពេលមេឃភ្លៀងមានខ្យល់ និងរលកខ្លាំង ទូកបានខូចម៉ាស៊ីនធ្វើអោយរលកសមុទ្រវាយផ្ទប់ទឹកចូលក្នុងទូករកលកលិចទៅហើយ ទើបបានទាក់ទងសុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ាក៏បានបញ្ជូនអូប័រល្បឿនលឿន៣គ្រឿងទៅជួយសង្គ្រោះទាន់ពេល នឹងថាប្រសិនបើគ្មានជំនួយទាន់ពេលពីលោកឧកញ៉ាទៀ វិចិត្រទេ មនុស្សនៅលើទូកទាំង១០នាក់ អាចនឹងជួបគ្រោះអាសន្ន ៕
សូមទស្សនាវីដេអូរពីសកម្មភាពនៃការសង្គ្រោះជនជាតិចិនពីការប្រឈមនឹងការលិចទូកកណ្តាលសមុត្រពីក្រុមការងារលោកឧកញ៉ា ទៀ វិចិត្រ៖