៥​ឆ្នាំ​ ទំរាំឈ្នះក្ដីលេី​បក្សពួក​ឧត្ដមសេនីយ៍​ យោធា​ ចង់បានដី​រាស្ត្រ​ដោយឥតអៀនខ្មាស់​

262

បន្ទាយមានជ័យ៖​ លោក​ គង់​ កុសល​ និង​ ប្រពន្ធ​ ឈ្មោះ​ ទឹង​ សុខថង​ ជាប្រជាពលរដ្ឋ​រងគ្រោះ​បញ្ហាដីធ្លី​ នៅ​ប៉ោយប៉ែត​ ដែលលោក​ឧត្ដមសេនីយ៍​ ហង្ស​ ស៉ីផា​ និង​ បក្សពួក​ ធ្វើ​ទុក្ខ​បុក​ម្នេញ​រយៈពេល​ ៥​ ឆ្នាំ​ បានគោរពថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ ឯកឧត្ដម​ អភិបាល​ខេត្ត​ បន្ទាយមានជ័យ​ និង​ មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ ដែលបានធ្វេីប្លង់ដី​អោយពួកគាត់​កាន់កាប់ត្រឹមត្រូវតាម​ច្បាប់​ ។

មុននិង​មន្ត្រី​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ និង​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ សម្រេច​ចុះបញ្ជី​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ គឺ​ប្រជាពលរដ្ឋ​រងគ្រោះ​បានតតាំងក្ដីគ្នា​តាំងពី​តុលាការ​ជាន់ទាប​រហូតដល់តុលាការជាន់ខ្ពស់​ បានសម្រេចក្ដី​ប្រកបដោយយុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​កាន់កាប់​ត្រឹមត្រូវ​តាម​ច្បាប់​ ។ ជាពិសេស​ តុលាការ​កំពូល​ បានសម្រេចកាត់ក្ដី​២ដងអោយ​ លោក​ គង់​ កុសល​ និង​ ប្រពន្ធ​ ឈ្នះក្ដី​ ។

លោក​ គង់​ កុសល​ និង​ ប្រពន្ធ​ ឈ្មោះ​ ទឹង​ សុខថង​ ព្រមទាំងក្រុមគ្រួសារ​ សូមគោរពជូនពរ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ ឯកឧត្ដម​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ សូមជួបប្រទះតែសេចក្ដីសុខ​ សេចក្តី​ចម្រើន​ជានិច្ច​និរន្ត​ ។

Comments

comments