រដ្ឋបាលក្រុងព្រះសីហនុ​ចេញលិខិតជូនដំណឹងបើកផ្លូវលក្ខណៈប្រព័ន្ធឡើងវិញដល់ពលរដ្ឋ៨គ្រួសារ

254

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ​នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះបានចេញលិខិតជូនដំណឹងមួយអោយពលរដ្ឋចំនួន៨គ្រួសាររស់នៅក្រុមទី៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ អោយរុះរើសំណង់ផ្សេងៗ និងសម្ភារដែលទុកដាក់លើផ្លូវសាធារណៈចេញ ដើម្បីបើកផ្លូវលក្ខណៈប្រព័ន្ធឡើងវិញ ។

បើតាមលិខិតជូនដំណឹងបានអោយដឹងថា ផ្លូវដែលត្រូវបើកឡើងវិញជាលក្ខណៈប្រព័ន្ធនេះមានទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤ម៉ែត្រ ។

ក្នុងលិខិតជូនដំណឹងនេះរដ្ឋបាលក្រុងព្រះសីហនុបានទុកពេលអោយពលរដ្ឋ៨គ្រួសារនេះមានពេលរុះរើរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលក្រុងនឹងចាត់វិធានការចុះរុះរើទីតាំងដែលមានផលប៉ះពាល់នោះ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ និងសម្ភាររបស់បងប្អូនឡើយ ៕

 

Comments

comments