សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា៥លានរៀល ជូនភរិយាលោកវេជ្ជបណ្ឌិតដែលបានស្លាប់ដោយសារកូវីដ១៩

136

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះបានផ្តល់ថវិការចំនួន ៥លានរៀល ជូនភរិយាលោកវេជ្ជបណ្ឌិតដែលបានស្លាប់ដាយសារជំងឺកូវីដ១៩ តាមរយៈលោក ឃួង ស្រេង ហើយត្រូវបានយកទៅប្រគល់ជូនគ្រួសារសពដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ។

នេះបើតាមបណ្តាញសង្គមហ្វេសប៊ុកលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានបង្ហោះអោយដឹងនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ។

លោក ហែម ដារិទ្ធ បានបង្ហោះសារថា “អ្នកស្លាប់ទី៤ហើយដោយជម្ងឺកូវិដ១៩ នៅរសៀលនេះខ្ញុំបាទ រួមជាមន្រ្តីនិង លោកស្រីចៅសង្កាត់កាកាបទី១ មេភូមិតាងួនបាននាំយកបច្ច័យសម្តេចអគ្គមហាសេនាបតីតេជោ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥ ០០០ ០០០រៀល និងថវិកាក្រុមការងារចុះជួយខណ្ឌ ១ ០០០ ០០០រៀល សង្កាត់ ២០០ ០០០រៀល អង្ក៣បាវ ១៥០kg ទឹកសុទ១កេៈ ទឹកក្រូច១កេៈ

បច្ច័យសរុប ៦ ២០០ ០០០ .០០ (ប្រាំមួយលានពីរសែនរៀល) ដែលស្ថិតនៅផ្ទះលេខ៨៤ ផ្លូវ៧៦ ភូមិតាងួន២ សង្កាត់កាកាបទី១ ៕

 

Comments

comments