យុទ្ធនាការអប់រំលើកទី២ស្តីពី”វិថីឆ្ពោះទៅកាន់សុវត្ថិភាព”ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងការអានសម្រាប់ឆ្នាំ២០១៧.២០១៨
(កណ្តាល):ដោយយល់ឃើញថាអត្រានៃការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាបានឆក់យកជីវិតមនុស្សក្នុងមួយថ្ងៃមិនក្រោមពី៥នាក់ក្រុមហ៊ុនតូតាល់កម្ពុជានិងអង្គការស៊ីប៉ាបានបន្តភាពជាដៃគូដើម្បីផ្សព្វផ្សាយការអាននិងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមភូមិតាមសាលារៀនបឋម.អនុវិទ្យាល័យនិងវិទ្យាល័យនៅរាជធានីភ្នំពេញខេត្តកណ្តាល.កំពង់ស្ពឺនិងតាកែវ។យុទ្ធនាការអប់រំលើកទី២ស្តីពី”វិថីឆ្ពោះទៅកាន់សុវត្ថិភាព”ដើម្បីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងការអានសម្រាប់ឆ្នាំ២០១៧.២០១៨នេះបានប្រារព្វធ្វើឡើងកាលពីព្រឹកថ្ងៃទី៥ខែកក្តដាឆ្នាំ២០១៧នៅស្ថានីយប្រេងឥន្ធនះតូតាល់ខ្សុំស្ថិតក្នុងភូមិខ្សុំ.ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលក្រោមអធិបតីលោកAsif.lQBALអគ្គនាយកក្រុមហ៊ុនតូតាលកម្ពុជាលោកហុក សុទ្ធិនាយកអង្គការស៊ីប៉ានិងមានការចូលរួមពីតំណាងមន្ទីរអប់រំខេត្ត.ស្រុក.លោកគ្រូ.អ្នកគ្រូ.ឪពុកម្តាយ.អានាព្យាបាលនិងក្មេងៗសិស្សានុសិស្សនៃសាលាបឋមសិក្សាខ្សុំជាច្រើននាក់ផងដែរ។លោកAsif.lQBALអគ្គនាយកក្រុមហ៊ុនតូតាលកម្ពុជាបានមានប្រសាសន៍ថាសម្រាប់ក្រុមហ៊ុនតូតាល់កម្ពុជាគោលការណ៍ចម្បងគឺសុវត្ថិភាពព្រោះមើលឃើញថាប្រទេសកម្ពុជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍កំពុងប្រឈមបំផុតហេតុដូច្នេះហើយទើបតូតាល់ចាប់ដៃគូជាមួយអង្គការស៊ីប៉ាចុះផ្សព្វផ្សាយនៅតាមភូមិ.សាលារៀនជាពិសេសកុមារតូចៗដើម្បីឲ្យពួកគាត់បានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនិងឲ្យយល់ដឹងពីស្លាកសញ្ញាចរាចរណ៍គ្រប់ៗគ្នាគោលបំណងចូលរួមជាមួយរាជរដ្ធាភិបាលដែលកំពុងខិតខំរិតបណ្តឹងពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ។លោកអគ្គនាយកតូតាលបន្តទៀតថាការចាប់ជាដៃគូជាមួយអង្គការស៊ីប៉ាគឺរយៈពេល៤ឆ្នាំហើយប៉ុន្តែរយៈកាលបើកយុទ្ធនាការទើបនិងបាន២ឆ្នាំចុងក្រោយនេះទេ។សម្រាប់តូតាល់គឺបានការទទួលស្គាល់សហការចំនួន១៣០ប្រទេសហើយក៍ប៉ុន្តែបើសិនជាមានដៃគូផ្សេងៗនៅក្នុងស្រុកខ្មែរក៍ដូចជានៅក្រៅប្រទេសមកចូលរួមសហការតូតាល់និងបន្តចូលរួមទៀត។ក្រៅពីសហការជាមួយស៊ីប៉ាពីសុវត្ថិភាពចរាចរណ៍គឺតូតាល់បានជួយដល់សង្គមជាច្រើនបន្ថែមទៀតដូចជាវិស័យអប់រំ.ការផ្តល់អាហាររូបករណ៍ដល់សិស្សានុសិស្សពិសេសតូតាលបានអញ្ជើញក្រុមជំនាញពីប្រទេសបារាំងមកបើកវគ្គបង្រៀនវិជ្ជាជីវៈជាបន្តបន្ទាប់ផងដែរ។លោកហុក.សិទ្ធិនាយកអង្គការស៊ីប៉ាក៍បានមានប្រសាសន៍ថាស៊ីប៉ានិងតូតាល់ជាដៃគូនិងគ្នារយៈពេល៤ឆ្នាំហើយចាប់តាំងពីឆ្នាំ២០១៣មកម្លេះដោយឡែកសំខាន់ការសហការគ្នាទៅលើប្រធានបទមួយស្តីពីវិថីឆ្ពោះទៅកាន់សុវត្ថិភាពនេះគឺមានរយះពេល២ឆ្នាំគឺចាប់ពី២០១៦.២០១៧ដោយទទួលបានលទ្ធផលគួរជាទីមោទនដោយសារតែក្រុមការងារបានចុះធ្វើផ្សព្វផ្សាយកម្មវិធីអប់រំដល់មនុស្សចាស់ក្មេងនៅតាមភូមិ.ឃុំ.ស្រុក.ខេត្តជាពិសេសនៅតាមសាលារៀននិងសិស្សានុសិស្សតូចៗឲ្យយល់ដឹងពីការគ្រោះថ្នាក់ចរចរណ៍ព្រោះប្រទេសកម្ពុជាយើងបញ្ហាសំខាន់គឺជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាឃាត់កដ៍សាហាវសម្លាប់មនុស្សតែមួយពព្រិចភ្នែក។លោកនាយកបន្តថាបណ្ណាល័យចល័តបែងចែកប្រធានបទផ្សេងៗគ្នាមានបណ្ណាល័យមានបេសកម្មទី១.ផ្តោតទៅលើការអនុវត្តការអានសៀវភៅនិងការអប់រំ.ប៉ុន្តែទន្ទឹមនិងនោះក៍មានបណ្ណាល័យមួយចំនួនផ្តោតទៅលើដែលបំពាក់ទៅដោយប្រធានបទអប់រំពិសេសខុសៗគ្នាដូចបណ្ណាល័យចល័តជាមួយក្រុមហ៊ុនតូតាល់នេះផ្តោតទៅលើសំខាន់គ្រោះថ្នាក់ចរាចរណ៍.បណ្ណាល័យផ្តោតទៅលើការអប់រំនិងបរិស្ថាន.បណ្ណាល័យផ្តោតទៅលើអាហារឧបត្ថម្ភសម្រាប់កុមារ។ល។ចំពោះការចុះផ្សព្វផ្សាយនេះគឺយើងទៅដល់តាមបណ្តាខេត្តផ្សេងៗជំវិញរាជធានីហើយក៍បានចុះទៅដល់េខេត្តឆ្ងាយៗមួយចំនួនដួចជាខេត្តកំពង់ស្ពឺ.ខេត្តព្រៃវែងជាដើម។ក្នុងឱកាសនោះដែរលោកគ្រូអ្នកគ្រូ.អាណាព្យាបាល.ឪពុកម្តាយនិងសិស្សានុសិស្សក៍បានទទួលមេរៀនស្តីអំពី”វិថីឆ្ពោះទៅកាន់សុវត្ថិភាព”និងល្បែងសិក្សាជាមួយសិស្សានុសិស្ស.សំណួរចម្លើយពីលោកគ្រូអ្នកគ្រូអាណាព្យាបាលឪពុកម្តាយពាក់ពន្ធ័ទៅនិងការយល់ដឹងពីស្លាកសញ្ញាចរាចរណ៍ដោយទឹកចិត្តសប្បាយរីករាយបំផុតហើយពួកគាត់សូមជូនពរឲ្យក្រុមហ៊ុនតូតាល់និងអង្គការសុីប៉ាទទួលបានជោគជ័យក្នុងការងាររបស់ខ្លួនដើម្បីបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវយុទ្ធនាការអប់រំស្តីពី”វិថីឆ្ពោះទៅកាន់សុវត្ថិភាពឲ្យប្រជាពលរដ្ធបានយល់បានដឹងកាត់បន្ថយនៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជាយើង៕