រាជធានីភ្នំពេញ : នាយកក្រុមហ៊ុនម្នាក់ ដែលជាប់ពាក់ព័ន្ឋនឹងករណី ក្លែងឯកសារសាធារណះ យកទៅលក់ដីកម្មសិទិ្ឋរបស់នាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទ ក្នុងតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិក បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នេះ ។បុរសជាជនសង្ស័យរូបនោះឈ្មោះ ហង្ស វណ្ណនី ភេទប្រុស អាយុ៥៥ឆ្នាំ ជានាយកក្រុមហ៊ុនហង្សវណ្ណនីអ៊ឹមផតអ៊ិចផត ខូអិលធីឌី ត្រូវបាន លោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការលើសំណុំរឿងនេះតាមនីតិវិធី ។ ដើមចមនៃការឃាត់ខ្លួននាយកក្រុមហ៊ុននោះ បានត្រូវប្រភពពីសមត្ថកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃ ទី២២ ខែធ្នូ ឆ្នាំ២០១៦ លោក ហង្ស វណ្ណនី ក្នុងនាមនាយកក្រុមហ៊ុនហង្សវណ្ណនីអ៊ឹមផតអ៊ិចផត ខូអិលធីឌី បានបង្ហាញលិខិតរបស់ក្រសួងកសិកម្ម ដែលមានចំណាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការប្រគល់សិទិ្ឋឲ្យក្រុមហ៊ុនហង្សវណ្ណនី លក់ដីកម្មសិទិ្ឋរបស់នាយកដ្ឋានរុក្ខាប្រមាញ់ និង នេសាទដែលមានទីតាំងនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងតម្លៃ៤៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅឲ្យក្រុមហ៊ុនហេងលីលីគៀវ អ៊ឹមផតអ៊ិចផតមើល ។ប្រភពបន្តថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ ងួន ស៊ាង តំណាង ក្រុមហ៊ុនហេងលីលីគៀវ អ៊ឹមផតអ៊ិចផត មានការជឿទុកចិត្តហ៊ានទិញដីខាងលើនេះ រហូតឈានដល់កក់លុយចំនួន ជាង៣០ម៉ឺនដុល្លារនិងកក់ប្រាក់ជាបន្តបន្ទាប់ទៀត រហូតដល់ជាង៥០ម៉ឺនដុល្លារ ។នៅពេលទទួលប្រាក់កក់នេះហើយ លោក ហង្ស វណ្ណនី បានរៀបចំឯកសារមួយចំនួន ដើម្បីយកទៅប្រគល់ឲ្យអ្នកទិញ ។ ប៉ុន្តែនៅពេលដែលអ្នកទិញបានយកឯកសារ ទាំងអស់នេះទៅផ្ទៀងផ្ទាត់តាមស្ថាប័នជំនាញ ពាក់ព័ន្ឋនឹងធ្វើការផ្ទេរសិទិ្ឋដីរបស់រដ្ឋមកជាដីកម្ម សិទិ្ឋឯកជនវិញ ទើបដឹងថាសុទ្ឋតែក្លែងក្លាយទាំងអស់ ៕
ព័ត៌មានជាតិ នគរបាលព្រហ្មទ...