បងប្អូនប្រជាពលរដ្ឋ, ព្រះសង្ឃ និងមន្រ្តីរាជការតាមបណ្តាមន្ទីរក្រសួងនានា ចាប់ផ្តើមទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក»

302

(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការតាមបណ្តាមន្ទីរក្រសួងនានា ចាប់ផ្តើមទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ការទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់រួមគ្នារៀបចំពិធី អបអរសាទរ​ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាម ទីសាធារណៈសំខាន់ៗ ចាប់ពីក្នុងក្រសួង រហូតដល់តាមភូមិ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះយោងតាមសារលិខិត ជូនជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន​ សែន។ 

Comments

comments