ស្រុកខ្សាច់កណ្ដាលៈ យុវជនម្នាក់ត្រាក់ទ័រ០១គ្រឿងក្នុងល្បឿនលឿនលើកំណាត់ផ្លូវលំក្រាលគ្រោះក្រហមខណៈពេលមានមេឃកំពុងភ្លៀងហើយផ្លូវរអិលផងក៏បណ្តាលឲ្យត្រាក់ទ័របានក្រឡាប់ខ្លួនឯងសង្កត់លើអ្នកបើកស្លាប់ភ្លាមៗនៅកន្លែង។ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៧កាលពីវេលាម៉ោង១៨នឹង៣០នាទីលើកផ្លូវលំក្រាលគ្រោះក្រហមនៅចំណុចភូមិព្រែកថ្មីឃុជ័យធំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ ជនរងគ្រោះដែលបើកបរមានឈ្មោះ ណាតល័ង ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិព្រែកថ្មីឃុំជយ័ធំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។ជាកម្មសិទ្ធិរបស់ឈ្មោះ រឿន វណ្ណៈរួមដំណើរគ្មានបើកបរក្នុងទិសដៅពីត្បូងទៅជើងបង្កឡើងដោយត្រាក់ទ័រម៉ាកគុយប៊ូតាពណ៌ក្រហមផ្លាកលេខគ្មាន។ពេលទៅដល់ចំណុចខាងលើត្រាក់ទ័របានក្រឡាប់ខ្លួនឯងសង្កត់លើអ្នកបើកបរខាងលើ(ស្លាប់នៅកន្លែងកើតហេតុ)។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាករណីនេះបណ្ដាលឲ្យរងគ្រោះ០១នាក់(ស្លាប់)នៅភូមិឃុំកើតហេតុខាងលើ នឹងខូចខាតត្រាក់ទ័រ០១គ្រឿងធ្ងន់។ហេតុការណ៏នេះមូលហេតុបណ្តាលមកពីមេឃកំពុងធ្លាក់ភ្លៀងផ្លូវរអិលផងហើយអ្នកបើកបរបើកលឿនខ្វះការប្រុងប្រយត្ន័ក៏ក្រឡាប់ត្រាក់ទ័រម៉ាកគុយប៊ូតាពណ៌ក្រហមធ្លាក់ប្រឡាយចិញ្ចើមផ្លូវ…។សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារក្រោយពេលពិនិត្យរួចដើម្បីធ្វើបុណ្យតាមប្រពៃណី។
ព័ត៌មានជាតិ យុវជនម្នាក់ ប...