រាជធានីភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២២ និង១០នាទី នៅចំណុចខ្ទមចាំចំការ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះសូ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះយិន សុខុម ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ត្រសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នឹងដកហូតវត្ថុតាងរួមមានៈ ឧបករណ៍ជក់គ្រឿងញៀន០១កំប្លេ ដែកកេះ១,ដាវ១ដើម,កូនកន្ត្រៃ១,ពូថៅ១ កូនថង់ប្លាស្ទិកច្រកគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕