អ្នកជំនាញកសិកម្ម ទំនិញចាក់ចោលមកពីកសិករអត់ទាន់មានសហគមន៍

273

កសិកម្មជាវិស័យមួយក្នុងចំណោមវិស័យទាំងបីត្រូវបានគេចាត់ទុកថា ជាក្បាលម៉ាស៊ីនជំរុញសេដ្ឋកិច្ចកម្ពុជារួមមានវិស័យកាត់ដេរ ទេសចរណ៍ និងសំណង់។អ្នកជំនាញខាងកសិកម្ម បានលើឡើងថា កាលដែលកសិកម្មចុះចោកមកពីកសិករគាត់អត់បច្ចេកទេស អត់ចងក្រងគ្នាជាសហគមន៍…។

លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និយាយថា ការរៀបចំផែនការមុនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការលក់ចេញ។ លោកថ្លែងថា៖ «ការចាក់ចោលនេះដោយសារតែការផ្គត់ផ្គង់តម្រូវការមិនស៊ីចង្វាក់គ្នា ដោយសារគាត់អត់បច្ចេកទេស អត់ចងក្រងគ្នាជាសហគមន៍ ដូច្នេះគ្មានអំណាចទីផ្សារក្នុងការភ្ជាប់ជាមួយគេបានទេ»។ លោកបន្តថាយើងធ្វើត្រូវមានការគិតមើលថាទីផ្សារនៅឯណា គឺយើងត្រូវភ្ជាប់ទៅទីផ្សារឲ្យហើយ ទាល់តែយើងដឹងថាទីផ្សារយើងនៅកន្លែងណា គេចង់បានអី តម្លៃប៉ុន្មានសិន។ យើងត្រូវធ្វើដើម្បីប្រទាក់ក្រឡាគ្នាមុន។រដ្ឋាភិបាលជួយបានទាល់តែគាត់ជួយខ្លួនឯងសិន រដ្ឋាភិបាលអាចណែនាំឲ្យកសិករធ្វើនេះធ្វើនោះជាដើម ប៉ុន្តែអ្វីដែលសំខាន់ កសិករខ្លួនឯងត្រូវសហការក្នុងការចងក្រងជាបណ្តាញក្នុងសហគមន៍ដើម្បីចរចាជាមួយអ្នកទិញ។ លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម ឯកភាព និងជំរុញឲ្យកសិករត្រូវចេះចងក្រងគ្នាធ្វើកសិកម្មបែបពាណិជ្ជកម្ម។ លោកថា«និយាយឲ្យខ្លីទៅគឺយើងមិនទាន់ចេះដាំបន្លែឲ្យចូលមកទីផ្សារ យើងមិនទាន់ចេញសហការគ្នាដើម្បីចូលមកទីផ្សារ មិនមែនអត់ទីផ្សារទេ បើគ្មានទីផ្សារមិនមែនយើងនាំចូលបន្លែពីគេទេ យើងមិនត្រឹមតែចេះដាំទេ តែយើងក៏ត្រូវចេះលក់ផងដែរ វាទាក់ទងនឹងសមត្ថភាពយើងថាតើត្រូវដាំអ្វីឲ្យឆ្លើយតបតាមតម្រូវការ»៕

 

 

Comments

comments