ភ្នំពេញៈ កាលពីរសៀលថ្ងៃម្សិលមិញ នៅក្នុងមជ្ឈមណ្ឌលអែតវូត អង្កការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ នៅក្នុងប្រទេសកម្ពុជា នឹង សមាគមសុខាភិបាលខ្មែរនៅអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) មួយ ស្ដីពីកិច្ចសហការប្រតិបត្តិការសប្បុរធម៍ គោលបំណងផ្តល់នូវសម្ភារៈគ្រប់ប្រភេទ នឹងជំនួយផ្សេងៗក្នុងការផ្លាស់ប្តូរជំនួយបច្ចេកទេស និងព័ត៌មាន ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស លើវិស័យសុខាភិបាល នឹង អប់រំ។ MoU នេះចុះហត្ថលេខាដោយតំណាងលោកជំទាវ លឹម ឈីវហូ អគ្គនាយិការមជ្ឈមណ្ឌលអែតវូត តំណាងអង្កការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ(កម្ពុជា) និងតំណាងសមាគមសុខាភិបាលខ្មែរនៅអាមេរិក ៕