នគរបាលចាប់ខ្លួននារីម្នាក់ ពីបទប្រមាថ នឹង មូលបង្កាច់នាយរដ្ឋមន្រ្តី

194

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នគរបាលនៃនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋឆ្លងដែន បាននាំនារីឈ្មោះ ហ៉ីន វ៉ានស្រីពៅ ដែលជាម្ចាស់គណនីឈ្មោះ Heng Leakena ករណីញុះញង់បំផុសបំផុល ចោទប្រកាន់ មូលបង្កាច់គ្មានមូលដ្ឋានច្បាស់លាស់ និងទំលាក់កំហុសយ៉ាងងងិតងងុលទៅលើសម្តេចនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ថាសម្លាប់លោក កែម ឡីមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរនាំ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សូមផ្តាំផ្ញើរអ្នកដែលលេងរាល់បណ្តាញពត៌មានសង្គមថា:” ការរិះគន់ និងការទទួលយកការរិះគន់ ដើម្បីស្ថាបនាជារបត់ នៃសង្គមប្រជាធិបតេយ្យដល់យុវជននៃយុគ្គនេះ គួរជ្រើសរើសមកអនុវត្ត។ ប៉ុន្តែ យុវជនមួយចំនួនភ្លេចខ្លួនបានប្រើសេរីភាពហួសព្រំដែន ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ដែលការពារដោយច្បាប់”។ ជាក់ស្តែងថ្មីៗ នេះមានយុវជន យុវនារីខ្លះ បានប្រើពាក្យអសុរស អសីលធម៍បំផុត ដែលសង្គមខ្មែរមិនអាចទទួលយកបាន គឺប្រមាថកាតទានទៅលើប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូម្បីមនុស្សថ្នាក់ខ្ពស់់បំផុតក៏ទទួលការប្រមាថពីក្រុមមនុស្សមានវ័យអាចធ្វើជាកូន ជាចៅបានផង។ យុវជនគួរពិចារណាឡើងវិញថា ការជេរ ប្រមាថប្រទេច ចោទប្រកាន់ មូលបង្កាច់គ្មានមូលដ្ឋានច្បាស់លាស់ និងទំលាក់កំហុសយ៉ាងងងិតងងុល បែបអនាធិបតេយ្យពុំទទួលបានការគាំទ្រពីមហាជនទេ ចុងក្រោយបន្សល់តែវិប្បដិសារី ។

Comments

comments