ខេត្តកណ្តាល: យុជន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ហេតុការណ៍នេះបានកើតឡើងងនៅថ្ងៃទី១៣ខែកក្តដាឆ្នាំ២០១៧ម្សិលមិញវេលាម៉ោង.១៧និង៣០នាទី ចំណុច កោះតូចភូមិកណ្ដាល ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ។ក្នុងចំណោមជនសង្ស័យចំនួន.០៤នាក់សមត្ថកិច្ច ឃាតខ្លួនបាន០២នាក់១-ឈ្មោះ ពុំ សំណព្វភេទប្រុសអាយុ.២១ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកណ្ដាល ឃុំបន្ទាយដែក.ស្រុក.កៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។២-ឈ្មោះ យឺន សារឿន ភេទប្រុសអាយុ.១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាលក្រោម ឃុំ បន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ចំណែក ០២ នាក់ទៀតបានរតគេចខ្លួនបាត់ ។ វត្ថុតាងចាប់យករួមមាន :
១-ម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន០១កញ្ចប់តូ
២-ទូរសព្ទ័ ០២គ្រឿ ម៉ាក់(NOKIA ១២៨០ ) ០១គ្រឿងនិងម៉ាក់ (SAMSUNG GAlAXY S2)០១គ្រឿង
៣-ម៉ូតូ០២គ្រឿង
(១.ម៉ាក់សងបុិច ពណ៌ ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ ១BV ៣៣៩១ )០១គ្រឿង
(២.ម៉ាក់ ត្រាយតូច ពណ៌ លឿង.ខ្មៅ គ្មានផ្លាក់លេខ)០១គ្រឿង
៤-សំភារះសំរាប់វិចខ្ចប់និងប្រើប្រាស់មួយចំនួន។សភាពនៃ រឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋថាមានអ្នកកំពុងតែជួញដូរគ្រឿងញៀននៅចំណុចកោះតូច.នៅភូមិកណ្ដាល.ឃុំបន្ទាយដែក។កំលាំងប៉ុស្តិ៍បានសហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យ ៖ ឈ្មោះ ពុំ សំណព្វនិងឈ្មោះ យឺ សារឿន កំពុងធ្វើសកម្មភាពប្រើប្រាស់និងជួញដូរគ្រឿងញៀនភ្លាមនោះកំលាំងយើងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់រួមនឹងថ្នាំញៀនចំនួន០១កញ្ចប់តូចពេលនោះកំលាំងយើងបាននាំជនសង្ស័យ២នាក់ មក សាកសួរនៅប៉ុស្តិ៍ ។ នៅចំពោះមុខកំលាំងសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ពុំ សំណព្វនិងឈ្មោះ យឺន សារឿន បានឆ្លើយសារភាពថា ៖ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ជួញដូរគ្រឿងញៀនពិតប្រាកដមែនចំពោះថ្នាំញៀន០១កញ្ចប់តូចនេះគឺខ្លួនបានទៅទិញពីឈ្មោះ ម៉េង លាង ភេទប្រុស ក្នុងតំលៃ២០០០០រៀល(ពីរម៊ឺនរៀល)-បច្ចប្បន្នជនសង្ស័យឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានសាកសួរ.រួចហើយបានបញ្ជូនទៅអធិការដ្ធាន.ដើម្បីបន្តរចាត់ការតាមនីតិវិធី ៕