ថ្មីៗនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាទៅផ្ទះ លោកយាយហង្ស ដើម្បីស្វែងយល់ពីហេតុការអបីយជំនឿដ៏អាថ៍កំបាំងនេះស្ដីពីការចាប់កំណើតពីមនុស្សទៅជាសត្វរបស់គ្រួសារមួយដែលគេជឿថា ឪពុករបស់ខ្លួនចាប់កំណើតជាសត្វគោ បន្ទាប់ពីបញ្ជាន់អារក្សនោះ…។ បើតាមការរាយព័ត៌មានពីពលរដ្ឋនីខេត្តក្រចេះកាលពីថ្ងៃព្រហស្បតិ៍ថា លោកយាយហង្ស ត្រូវជាភរិយាលោកតា ឃុត ដែលលោកតាបានមរណកាលជាង១ឆ្នាំហើយ។ លោកយាយ បានរៀបរាប់ថា÷
មេគោគាត់ កើតកូនបាន១០ថ្ងៃស្រាប់តែឡើងកាំជណ្ដើរទៅលើផ្ទះ ដើរទៅលិត សក់ ហិត លោកយាយ លិត ជញ្ជាំង សម្ភារះ ប្រើប្រាស់ ដេកប្រឡែងជាមួយមនុស្ស គាត់ក៍ចំលែកក្នុងចិត្ត ក៍បបួលកូនទៅឃុំសោបដើម្បីបញ្ជាន់រូប ថាតើកូនគោនេះមានសាច់ញាតិមកចាប់បដិសន្ធិ រឺយ៉ាងណា? ស្រាប់តែញាណរូបឆ្លើយថារូបខ្ញុំ(តាឃុត)បានសុំចាប់កំណើតជាមួយកូនស្រីដែរតែដោយកូនពន្យាកំណើតមិនអាចនៅបានទើបគាត់មកចាប់កំណើតជាមួយមេគោយើងហ្នឹង គឺមកបង្គ្រប់ជាតិកំណើតទេសូមឲ្យគាត់បានរស់នៅជិតយាយ កូន ចៅ និង កន្លែងគាត់ផង។ ហើយក៍ផ្ដាំថាសូមកុំយកគាត់ធ្វើអារហារ រឺលក់អីបើគាត់ស្លាប់ទៅឲ្យជួយធ្វើបុណ្យឧទ្ទិសកុសលទៅ និងបានចាប់កំណើតជាមនុស្សវិញហើយ ។ លុះយាយមកដល់ផ្ទះវិញយាយក៍យំអោបកូនគោដែលតាចាប់ជាតិនោះហើយយាយព្រមទាំង កូនចៅក៍គោរពកូនគោនោះដូចជាតានៅរស់ផងដែរ។មិនតែប៉ុណ្ណោះទេគ្រួសារនេះថែមទាំង ហៅកូនគោនោះថា តាវា ពុក តាពិសារ សម្រានជាដើម៕