ជនសង្ស័យប្រុសស្រី ០៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន!

143

កាលពីថ្ងៃម្សិលមិញ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៤នាក់ ជាបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិង ដកហូតក្រាមពណ៍សថ្លាបានចំនួន ៤៩កញ្ចប់( ប្រភេទម៉ាទឹកកក)។ ជនសង្ស័យប្រុសស្រីទាំង ០៤នាក់នោះមាន៖

១- ឈ្មោះ ស្លា ម៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ,

២- ឈ្មោះ កូប លី ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការបង្រ្កាប និង ឃាត់ខ្លួនបានកាលពីវេលាម៉ោង២១:០០នាទី នៅចំណុចបញ្ជាបង់ប្រាក់ស្ពានលីយ៉ុងផាត់ ស្ថិតនៅភូមិ ត្រកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមទាំងដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់។

៣- ឈ្មោះ ប៉ិច ច័ន្ទមុន្នី ភេទស្រី អាយុ ៣៤ឆ្នាំ ,

៤- ឈ្មោះ សុត ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការណ៏ជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាប និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១៩:៥០នាទី នៅចំណុច ផ្ទះជួលលេខ7 ផ្លូវ៥៩៨ សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមទាំងដកហូតបានថ្នាំញៀនចំនួន ៤៧កញ្ចប់។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕

 

 

 

Comments

comments