បុរសម្នាក់អង្គុយ​បាចទឹក​ទូក​អត់​ដឹងអី​សោះ ត្រូវបុ័ងតោដោតក្បាល ដោយសារប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា គ្រវែង​កាំបិតប៉័ងតោ​​

249

ខេត្តកំពង់ចាម ៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើងនៅពេល​កាំបិតប៉័ងតោ​ហោះ​​ទៅ​ដោត​ចំ ក្បាល​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​បាចទឹក​ទូក​មិន​ដឹងអីសោះ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ហេតុការណ៍​នេះ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ នៅត្រង់ចំណុច តាម​មាត់​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ។មុន​កើតហេតុ មាន​ប្តី​ប្រពន្ធ​មួយគូ រស់នៅ​ក្បែរ​ផ្ទះ​ជន​គ្រោះ ក៏​កើត អំពើហិង្សា​ក្នុង​គ្រួសារ​ឈ្លោះ​ទាស់​គ្នា ពេល​នោះគេ​ឃើញ​ប្តី​យក​កាំបិតប៉័ងតោ​ក្នុង​បំណង​កាប់​ចិញ្ច្រាំ​ខោអាវ ខណៈនោះ​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ពី​ដៃ​ប្តី ស្រាប់តែ​កាំបិត​ភ្លាត់​ហោះ​ចេញពីផ្ទះ​ទៅ​មាត់ទន្លេ ចំក្បាល​ជន​រង គ្រោះ​កំពុង​អង្គុយ​បាចទឹក​ទូក ចាក់​ដោត​ចំ​កណ្តាល​ក្បាល​រងរបួស​ធ្ងន់ ។ភ្លាមៗនោះ​ក៏​ត្រូវបាន​សាច់ញាតិ​បញ្ជូន ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ ។ស្ត្រី​សង្ស័យ​ឈ្មោះ ទូច ចាន់ណា ភេទ​ស្រី អាយុ៣០ឆ្នាំ ប្តី​ឈ្មោះ ស៊ឹម ធា អាយុ៣០ឆ្នាំ ចំណែក​ជន​រង គ្រោះ​ឈ្មោះ​ជា សុខ ទក ភេទ​ប្រុស អាយុ២៩ឆ្នាំ ។ជនរងគ្រោះ​និង​ស្ត្រី​សង្ស័យ​ជា​បងប្អូន​ជីដូនមួយ និង​មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា ស្ថិតក្នុង​ភូមិ​ថ្ម គោល​ឃុំ​រអាង ខេត្តកំពង់ចាម៕

Comments

comments