(កណ្តាល): ទោះបីមានការបញ្ជាក់អះអាងពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញស្រុក ខេត្តថាការសាងសង់សំណង់រឹងផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិចិនកោះ.ឃុំគគីរ.ស្រុកកៀនស្វាយ.ខេត្តកណ្តាលកំពុងសាងសង់គ្មានច្បាប់ទំលាប់នៅលើដីគ្មានបណ្ណ័គឺដីចំណីព្រែកសាធារណៈនិងដីចំណីថ្នល់ជាតិលេខ១យ៉ាងណាក៍ដោយក៍គេឃើញដំណើរការសាងសង់នៅតែបន្តបានដោយរលូនតាំងពីចាក់ដីលុបបុកគ្រឹះដំបូងរហូតមកទល់ពេលនេះបានប្រហែល៧០ ភាគរយហើយមិនដែលឃើញវត្តមានអស់លោកអាជ្ញាធរមន្ត្រីជំនាញណាមួយចុះមកធ្វើការទប់ស្កាត់ឫហាមឃាត់ឲ្យមានប្រសិទ្ធិភាពនោះឡើយគឺគ្រាន់តែមកអើតលឺមៗជួបជាមួយម្ចាស់ផ្ទះត្រឡប់ទៅវិញ។ទង្វើនេះធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់ថាប្រហែលជាម្ចាស់ផ្ទះសែនត្រូវហើយបើពុំនោះទេមិនអាចសាងសង់បានដោយស្រួលទេ។មហាជនបន្តថាម្ចាស់ផ្ទះល្វែងដែលកំពុងសាងសង់លើដីចំណីព្រែកនិងដីចំណីថ្នល់នេះឈ្មោះ រ៉ា ជាអាជីវករលក់គ្រឿងអគ្គីសនីនៅទល់មុខផ្សារគគីរបានចាប់ផ្តើមដំណើរការសាងសង់រយៈពេល៣,៤ឆ្មាំហើយដោយមិនដែលរំខានដល់សមត្ថកិច្ចអាជ្ញាធរនិងមន្ត្រីជំនាញម្តងណានោះទេប៉ុន្តែបើពលរដ្ធធម្មតាចាក់ដីលុបចូលដល់ព្រែកឫសាងសង់អ្វីបន្តិចបន្តួចគឺអស់លោកអាជ្ញាធរមន្ត្រីជំនាញទាំងនោះចុះមកណែនាំហាមឃាត់មិនឲ្យធ្វើដោយប្រាប់ថាប៉ះពាល់ផ្លូវទឹកនិងដីចំណីថ្នល់មិនឲ្យសាងសង់ទេ។ប្រភពបញ្ជាក់បម្ថែមថាព្រែកនេះកើតមានតាំងពីដូនតាដែលពីដើមគេហៅថាព្រែកបង្កងមានជម្រៅជ្រៅប្រវែងទទឹងប្រហែល៤០.៥០ម៉ែត្រលាតសន្ធឹងបណ្តោយពីឃុំគគីររហូតដល់ឃុំដីឥដ្ធចេញទៅដៃទន្លេមេគង្គសម្រាប់រំដោះជំនន់ទឹកភ្លៀងនារដូវវស្សា។ស្រាប់តែឥឡូវត្រូវអាជ្ញាធរនិងមន្ត្រីជំនាញឃុបឃិតគ្នាបណ្តែតបណ្តោយឲ្យបុគ្គលអ្នកមានលុយមានអំណាចចាក់ដីចាក់ខ្សាច់លុបជិតតែម្តងសូម្បីតែលូក៍មិនដាក់បើកផ្លូវទឹកដែរហើយបុកគ្រឹះសាងសង់សំណង់រឹងពាស់ពេញនៅលើដីចំណីព្រែកនិងដីចំណីថ្នល់ជាតិក្នុងឃុំគគីរនេះយ៉ាងអនាធិបតេយ្យ។ ពាក់ពន្ធ័រឿងសាងសង់សំណង់រឹងអត់ច្បាប់ទន្លាប់អនាធិបតេយ្យលើដីព្រែកសាធារណៈនិងដីចំណីថ្នល់ខាងលើនេះលោកអ៊ូ.ឈាងអភិបាលស្រុក.លោកស៊ុ.សំអាតប្រធានការិយាល័យភូមិបាលស្រុកនិងលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកណ្តាលធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកពត៌មានដោយទទួលស្គាល់ថាការសាងសង់នេះពិតជាគ្មានច្បាប់ម៉ែនហើយធ្លាប់ចុះធ្វើកិច្ចសន្យាច្រើនលើកច្រើនសារតែម្ចាស់សំណង់នោះមិនស្តាប់សោះនៅតែបន្តការសាងសង់ដដែលប៉ុន្តែអាជ្ញាធរនិងមន្ត្រីជំនាញគ្មានកម្លាំងឯណាចុះទៅហាមឃាត់គេទេ។ការឆ្លើយបែបនេះគឺគ្រាន់តែជាលេសដោះស្រាយឲ្យតែរួចពីមាត់របស់មន្ត្រីខិលខូចប៉ុណ្ណោះ។ករណីនេះសូមលោកទេសរដ្ធមន្ត្រីជា.សុផារ៉ាមេត្តាជួយពិនិត្យមើលមន្ត្រីខិលខូចមួយចំនួនតូចទាំងនោះផងដោយសារតែមានមន្ត្រីជើងដប់ទាំងនេះហើយបានជាគណបក្សប្រជាជនបាត់សន្លឹកឆ្នោត៕