បុរសម្នាក់បំរុងលោតទឹកសម្លាប់ខ្លួនតែចម្លែកសុំស្រាស២លីត្រផឹក

188

ភ្នំពេញ ៖  បុរសម្នាក់មិនដឹងថាមានវិបត្ដិបានសម្រេចចិត្ដមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រៅចង្វា តែចម្លែកសុំស្រាស២លីត្រផឹកសិនដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅលើស្ពានជ្រៅយចង្វាចាស់ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។បុរសខាងលើនេះមិនបានប្រាប់ឈ្មោះទេអាយុប្រហែល ៣០ឆ្នាំស្នាក់នៅមិនពិតប្រាកដ ។ យោងតាមប្រភពព័ត៌មានពីសន្ដិសុខនៅស្ពានជ្រៅយចង្វារបានប្រាបឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៣០ទៀបភ្លឺគេបានឃើញបុរសខាងលើនេះបានមកអង្គុយលើដែកដែលនៅលើស្ពានលុះមកដល់វេលាម៉ោងកើតហេតុទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្ដរាគមន៍និងនិយាយលួងលោមតែបុរសខាងលើនេះបានសុំស្រាស២លីត្រផឹកសិន ទើបនិយាយគ្នាត្រូវ សមត្ថកិច្ចសម្រេចចិត្ដយកខ្សែទាក់ឡើងមកលើតែម្ដង ។ក្រោយពេលទាក់បុរសនោះមកខាងលើកម្លាំងសមត្ថកិច្ចបានបញ្ជូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីធ្វើការសាកសួរនិងអប់រំឲ្យត្រលប់ទៅផ្ទះវិញ ៕

  

 

Comments

comments