រថយន្តច្នៃដឹកដីព្រលះរថយន្តកុងតឺន័រពីក្រោយស្លាប់2នាក់នៅនិងកន្លែង

139

(កណ្តាល):ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍េដ៍រន្ធត់មួយរវាងរថយន្តច្នៃដឹកដីព្រលះរថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលឲ្យមនុស្ស2នាក់កៀបជាប់នៅក្នុងរថយន្តដឹកដីដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធម៌កាលពីវេលាម៉ោង21និង45យប់ថ្ងៃទី15ខែកក្កដាឆ្នាំ2017នៅលើកំណាត់ផ្លួវជាតិលេខ1ត្រង់ចំណុចជិតផ្លូវបត់ចូលកំពង់ផែស្វយ័តភ្នំពេញថ្មីចន្លោះគឺឡូម៉ែត្រលេខ29.30ស្ថិតក្នុងភូមិអង្គរជ័យ.ឃុំបន្ទាយដែក.ស្រុកកៀនស្វាយ.ខេត្ដកណ្ដាល។ ប្រភពព៌តមាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រម៉ាកDONGFENG.KININDពណ៌សពាក់ផ្លាកលេខភ្នំពេញ3C.9060បើកបរក្នុងទិសដៅភ្នំពេញ.អ្នកលឿងលុះមកដល់ចំណុចខាងលើផ្លូវមានស្ថានភាពចង្អៀតក៍បានបន្ថយល្បឿនស្រាប់តែរថយន្តម៉ាកកែច្នៃបែនដឹកដីពណ៌ខៀវគ្មានផ្លាកលេខបើកបរស្របទិសគ្នាជាន់ហ្រ្វាំងមិនទាន់បុកពីក្រោយ(រថយន្តកុងតឺន័រ)ពេញទំហឹងបណ្តាលឲ្យរួញកៀបជាប់មនុស្ស2នាក់កៀបជាប់ដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តបែនដឹកដីមួយរំពេច។ជនរងគ្រោះទាំង2នាក់ដែលស្លាប់បាត់បង់ជីវិត1.ឈោះ.លន់.ទិត្យភេទប្រុសអាយុ22ឆ្នាំនិង2.ឈោះមាន.សំបានភេទប្រុសអាយុ25ឆ្នាំមានទីលំនៅភូមិជ្រោយដង.ឃុំសំរោងធំ.ស្រុកកៀនស្វាយជាមួយគ្នា។ចំណែកតៃកុងរថយន្តបែនដឹកដីនិងតៃកុងរថយន្តកុងតឺន័រមិនស្គាល់អត្តសញ្ញាណទេបានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។ក្រោយទទួលបានព៌តមានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយមន្ត្រីជំនាញចុះធ្វើការវាស់វែងយករថយន្តទាំង2គ្រឿងទៅកាន់អធិការដ្ធាននគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លួវគោក។រីឯសពជនរងគ្រោះទាំង2នាក់ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ពលរដ្ធរិះគន់ថាត្រង់ចំណុចផ្លូវចូលកំពង់ផែស្វយ័តភ្នំពេញថ្មីនេះតែងតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់ស្រាលជាញឹកញ៉ាប់ដោយសារតែរថយន្តកុងតឺន័រចេញ.ចូលដឹកទំនិញទាំងនោះតៃកុងភាគច្រើនក្មេងស្ទាវៗបើកបរលឿនៗត្រូវបត់គឺបត់ភ្លាមគ្មានសុីញ៉ឲ្យសញ្ញាសូមផ្លូវនោះទេ.ហើយជូនកាលឈប់ចតត្រៀបត្រាអណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ពាស់ពេញលើដងផ្លូវសាធារណៈជាតិលេខ1បង្កការលំបាកដល់អ្នកធ្វើដំណើរទាំងថ្ងៃទាំងយប់៕

 

 

Comments

comments