មហាជនរិះគន់អាជ្ញាធរនិងមន្ត្រីជំនាញជុំវិញបញ្ហាគ្រោះបាក់ច្រាំងទន្លេមេគង្គក្រោមដាច់បាក់កំណាត់ផ្លូវលេខ១៤

174

(ខេត្តកណ្តាល):មហាជនជាច្រើនបានធ្វើការរិះគន់ទៅលើអាជ្ញាធរនិងមន្ត្រីជំនាញពាក់ពន្ធ័ថាទាល់តែទឹកចូលដល់ច្រមុះទើបហែលតោងវល្លិ៍ឡើងគោកជំុវិញបញ្ហាគ្រោះបាក់ច្រាំងទន្លេមេគង្គក្រោមរហូតដាច់ផ្លូវកៅស៊ូលេខ14ចូលទៅកាន់ច្រកទ្វារអន្តរជាតិក្អមសំណ(កម្ពុជា.វៀតណាម)ត្រង់ចំណុចភូមិបឹងលើ.ឃុំខ្ពបអាទាវ.ស្រុកលើកដែក.ខេត្តកណ្តាល។គ្រោះបាក់ច្រាំងទន្លេមេគង្គក្រោមនេះបានបាក់ជាបន្តបន្ទាប់រយៈពេលជិត5ឆ្នាំហើយដីចំការនិងដីលំនៅឋានរបស់ពលរដ្ឋរាប់រយហិកតាបានបាក់ធ្លាក់ចូលទៅក្នុងបាតទន្លេរហូតរាលដាលដល់បាក់ដាច់កំណាត់ផ្លូវនិងផ្ទះប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបង្ខំចិត្តរុះរើខ្លះរត់ទៅសូមដីគេសង់កូនខ្ទមស្នាក់នៅបណ្តោះអាសន្នហើយអាជ្ញាធរហាក់បីដូចជាព្រងើយកន្តើយគិតគូរពីការរស់នៅរបស់ពលរដ្ធនិងមិនដែលមានវិធានការទប់ស្កាត់ឬរកដំណោះស្រាយធ្វើផ្លូវវាងដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរនៅតែទុកពេលវេលាដ៏យូរអង្វែងនេះធ្វើឱ្យគ្រោះធម្មជាតិបន្តវាយប្រហាររហូតបណ្តាលឲ្យដាច់ផ្លូវត្រង់ចំណុចភូមិបឹងលើ.ឃុំខ្ពបអាទាវនិងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀតទើបស្រវេស្រវាដោះស្រាយជួលដីប្រជាពលរដ្ឋធ្វើផ្លូវវាងបណ្តោះអាសន្ន។ទោះជាយ៉ាងណាការធ្វើផ្លូវវាងនេះគឺមិនដូចការគ្រោងទុកនោះទេនៅតែពិបាកដដែលដោយសារពេលមានភ្លៀងធ្លាក់ម្តងៗធ្វើឱ្យគ្រឿងចក្រមិនអាចដំណើរការស្ថាបនាផ្លូវវាងនោះបានបង្កការលំបាកដល់អ្នកធ្វើដំណើរដោយសារផ្លូវកាត់តាមចម្ការស្វាយមានកន្លែងខ្លះលិចទឹកនិងមានជង្ហុកជ្រៅៗបែកភក់។ដោយមានការលំបាក់នេះហើយទើបប្រជពលរដ្ឋអ្នកដំណើរបង្ខំចិត្តសុំម្ចាស់ចម្ការស្វាយក្នុងដីឡូត៍ជាច្រើនដើម្បីធ្វើដំណើរឆ្លងកាត់ដោយបង់លុយឱ្យម្ចាស់ចម្ការចំនួន៣នាក់.ក្នុងម្នាក់ៗបើម៉ូតូមួយគ្រឿងពេលទៅត្រូវបង់លុយចំនួន500រៀលលុះពេលត្រឡប់មកវិញក៏ត្រូវបង់លុយចំនួន៥០០រៀលទៀតដែរ។ចំណែករថយន្តតូចធំដែលឆ្លងកាត់ក៍ត្រូវបង់លុយឱ្យម្ចាស់ចម្ការស្វាយក្នុងម្នាក់ៗចាប់ពី២០០០រៀលទៅ៥០០០រៀលលុះត្រឡប់មកវិញក៏បង់ដូចគ្នាដែរ។ប្រជាពលរដ្ឋនិយាយថាបច្ចុប្បន្ននេះពួកគាត់មានការលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរជាពិសេសក្មេងតូចៗសិស្សសាលាពេលធ្វើដំណើរទៅសាលារៀនម្តងៗមានក្មេងខ្លះរអិលដួលប្រឡាក់ភក់ពេញសម្លៀកបំពាក់ក៍ត្រូវខកខានការរៀនសូត្រ។ពលរដ្ឋនិយាយទៀតថាការពិបាកធ្វើដំណើរវាជារឿងមួយតែរឿងដែលសំខាន់មួយទៀតគឺរឿងដែលពួកគាត់មិនអាចដឹកកសិផលយកទៅលក់នៅប្រទេសវៀតណាមបានពីព្រោះរថយន្តដឹកទំនិញតូចធំមិនអាចធ្វើចរាចរណ៍ឆ្លងកាត់តាមចម្ការស្វាយបានទេដូច្នេះហើយទើបពួកគាត់បង្ខំចិត្តជួលកម្មករលីជញ្ជូនសាងពីរថយន្តមួយទៅរថយន្តមួយទៀតដោយត្រូវចំណាយថ្លៃសេវាជញ្ជូនក្នុងមួយតោន២០០០០រៀល(ពីរម៉ឺនរៀល)។ទំនិញកសិផលទាំងនោះរួមមានស្រូវ.ពោត.សណ្តែក.ល្ង.។ល។ដោយមានការលំបាកបែបនហើយទើបប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ពន្ធ័មេត្តាពន្លឿនកាធ្វើផ្លូវវាងបណ្តោះអាសន្ននេះឱ្យបានលឿនឆាប់ដើម្បីងាយស្រួលពួកគាត់ធ្វើដំណើរនិងដឹកជញ្ជូនផលយកទៅលក់នៅប្រទេសជិតខាង។សូមបញ្ជាក់ថាគ្រោះធម្មជាតិបាក់ច្រាំងទន្លេមេគង្គក្រោមនៅក្នុងស្រុកលើកដែកនេះក៍កំពុងតែគំរាមកំហែងជាច្រើនកន្លែងទៀតដូចជាចំណុចភូមិព្រែកតូច.ឃុំព្រែកទន្លាប់ក៍ប្រឈមបាក់ដល់ផ្លូវកៅស៊ូលេខ14ដែរ.ចំណុចភូមិតាហុីង.ឃុំព្រែកដាច់និងចំណុចភូមិពាមរាំងក្រោម.ឃុំពាមរាំងបានបាក់ជាបន្តបន្ទាប់រាប់ឆ្នាំមកហើយដែរ។ ប្រជាពលរដ្ធសូមសំណូមពរយ៉ាងទទួចដល់ប្រមុខរាជរដ្ធាភិបាលមេត្តាជួយសិក្សាធ្វើផ្លូវវាងឲ្យបានឆាប់ផងដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ធក្នុងការដឹកជញ្ជូនកសិផលយកទៅលក់នៅប្រទេសជិតខាងបានចំណេញប្រាក់បន្តិចបន្តួចផ្គត់ផ្គង់ជីវភាពគ្រួសារជាពិសេសឲ្យច្រកទ្វារអន្តរជាតិមួយនេះមានកំណើនសេដ្ធកិច្ចឡើងវិញព្រោះចាប់តាំងពីគ្រោះបាក់ច្រាំងទន្លេកាត់ផ្តាច់ផ្លូវមកច្រកទ្វារអន្តរជាតិមួយនេះមានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះ៕

 

Comments

comments