បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

215

កំពងឆ្នាំង ៖  បុរសម្នាក់ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់រួចអូសសពយកទៅទម្លាក់ទឺកអូរ នៅត្រង់ចំណុចផ្លូវថ្មី ក្នុងភូមិគោកស្តៅ ឃំុទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ហេតុកាណ៍បាញ់សម្លាប់មនុស្សនេះកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវឃាតកបាញ់ត្រូវចំក្បាលពីក្រោយមួយគ្រាប់  បណ្តាលអោយស្លាប់រួចអស់ទម្លាក់ទឹកអូរនៅក្បែរនោះ ។នៅពេលនេះសមត្ថកិច្ចកំពុងចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ៕

Comments

comments