ស្រុកកៀនស្វាយ: គ្រោះថ្នាក់ចរាចរណ៍(រវាងរថយន្ដនិងអ្នថ្មើករជើងម្នាក់ បណ្តាលឲ្យងរបួសធ្ងន់)មួយបាន កើតឡើងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៦នឹង១០នាទី ចំណុចចន្លោះគីឡូម៉ែត្រ២០ និង២១ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ប៊ិច ឡុងដា ភេទប្រុសអាយុ៣៥ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល (របួសធ្ងន់)។ចំណែក អ្នកបើករថយន្ដមិនស្គាល់អត្តសញ្ញាណបើករថយន្ដម៉ាកVISTO ពណ៌លឿន (មិនស្គាល់ស្លាកលេខមិនស្គាល់ស៊េរី)។ សាក្សីនៅកន្លែងថ្ងៃន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅវេលាម៉ោងដូចខាងលើឈ្មោះ ប៊ីច ឡុងដា ភេទប្រុស បានដើរឆ្លងផ្លូវពីផ្ទះទៅផ្លូវម្ខាងទៀត ពេលដើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តម៉ាក visto បើកក្នុងទិសដៅអ្នកលឿង ភ្នំពេញ បានបុកជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់។បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្ដបានបើករថយន្ដគេចខ្លួនបាត់៕