ប្រាសាទតានៃបង្អូតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម

231

សៀមរាប: ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពីឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ ប្រាសាទនេះមានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវ(ខេត្តសៀមរាប)ឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។បុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរប្រមាណពី ១៥០ ទៅ២០០នាក់ ដែលចូលទៅទស្សនាប្រាសាទតានៃ។ អ្នកស្រី ស៊ត តុលា បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅប្រាសាទតានៃ បានឲ្យដឹងទៀតថា នៅរដូវវស្សានេះ មិនសូវមានភ្ញៀវមកប្រាសាទតានៃឡើយ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែប៉ុណ្ណោះ។តាមអ្នកស្រី ស៊ត តុលា ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះ ច្រើនជាបរទេស ជនជាតិអឺរ៉ុប។សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់ នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ម៉ែត្រតែប៉ុណ្ណោះ៕

Comments

comments