កាលពីថ្ងៃម្សិលមិញ វេលាម៉ោង10:00នាទីព្រឹក កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ24ឆ្នាំ មុខរបរ មេផ្ទះ រស់នៅក្រុមទី22 ភូមិ1 សង្កាត់2 ក្រុង-ខេត្តព្រះ សីហនុ និងមិត្តប្រុសបានប្តឹងរាយការណ៍ថាមានបុរស2នាក់បានគំរាមសម្លាប់ ហើយបានប្លន់យកទូស័ព្ទដៃនឹងម៉ូតូ។ នៅក្នុងពាក្យបណ្តឹងដែលប្តឹងសមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង ០០និង20នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី17ខែកក្កដាឆ្នាំ2017 រូប នាងបានមកហូបបបរជាមួយមិត្តប្រុស លុះត្រលប់មកផ្ទះវិញត្រង់ចំណុចផ្លូវចាក់បេតុង ស្ថិតនៅក្រុមទី22 ភូមិ1 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់មុខចំនួន2នាក់ ជិះម៉ូតូ1គ្រឿងមិនស្គាល់ម៉ាក ស្ទាក់ពីមុខម៉ូតូ បានធ្វើឲ្យម៉ូតូនាងដួលទៅលើដី ហើយពួកវាទាំងពីរនាក់ កាន់កាំបិតម្នាក់1ដើម ភ្ជង់គំរាមកាប់នាងនិងមិត្តប្រុស បើមិនព្រមឱ្យពួកវាទេនឹងចាក់កាប់សម្លាប់ចោល ។ ចំណែកសម្ភារៈពួកវាប្លន់យកមាន ៖
1.ម៉ូតូម៉ាកហុងដា ZOOMER-X ពណ៍ក្រហម1គ្រឿង ផលិតឆ្នាំ2016 ។
2.ទូរស័ព្ទម៉ាក i-Phone 7 Plus ពណ៍ខ្មៅ 2 គ្រឿង ។
3.លុយ 300 $ ។ដោយមានការចង្អលដឹកនាំនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាលខេត្ត បានប្រគល់ភារះកិច្ចឱ្យកម្លាំងជំនាញការិយា ល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ផ្តន្ទាទោសតាមច្បាប់ ។ករណីនេះបានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុតតាមជំនាញនគរបាល កំណត់មុខសញ្ញាសង្ស័យ ឈានទៅចាប់ខ្លួនបានចំនួន2នាក់ នៅវេលាម៉ោង13:00នាទី ថ្ងៃទី 18.07.17 មានឈ្មោះដូចខាងក្រោម ៖
1.ឈ្មោះ ជាម ប្រុស ហៅ ប្រុស ភេទប្រុស អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ4 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ(ចារីដៃដល់) ។
2.ឈ្មោះ ចុង សុខជា ហៅ ជា ភេទប្រុស អាយុ 30ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ2 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុ (ចារីដៃដល់) ។វត្ថុតាងចាប់យកបានរួមមាន៖
1.ម៉ូតូម៉ាក ZOOMER-X 1 គ្រឿង ” ផលចោរកម្ម ” ។
2.ម៉ូតូម៉ាកអ៊ែប្លែត 1 គ្រឿង ” មធ្យោបាយធ្វើសកម្មភាព ” ។
3.ទូរស័ព្ទដៃចំនួន 4គ្រឿង ” ម៉ាក i-Phone 7 Plus 2គ្រឿង ផលចោរកម្ម ” ។
4.កាំបិតកាចែត ចំនួន2ដើម ” ឧបករណ៍សម្រាប់ប្លន់ ” ។ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានសារភាពទាំងស្រុង ដូចបណ្តឹងរបស់ជនរងគ្រោះខាងលើ ។ចំពោះទ្រព្យសម្បត្តិសមត្ថកិច្ចប្រគល់បានអោយទៅជនរងគ្រោះវិញ ។ដោយឡែក ជនសង្ស័យនិងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្ត តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕