ព្រឹក ១៩ កក្កដា ២០១៧ រដ្ឋបាលក្រុង ដឹកនាំដោយលោក លី វ៉ាន់ដា អភិបាលរងក្រុង បានចុះទៅរៀបចំសណ្តាប់ធ្នាប់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវដាក់តុ កៅអី និងទំនិញលក់ដូរនៅផ្លូវអូរឈើទាល និងផ្លូវម្តុំតោពីរ។ជាវិធានការ ក្រុងនឹងមិនអនុញ្ញាតឲ្យបងប្អូនយកចិញ្ចើមផ្លូវសាធារណៈដាក់តុ កៅអី និងទំនិញលក់ដូរបន្តទៀតទេ។រដ្ឋបាលក្រុង មានវិធានការតឹងរឹងនេះ ដើម្បីទីក្រុងបានសណ្តាប់ធ្នាប់ រក្សាបានសោភ័ណភាព និងបរិស្ថានល្អ ពីព្រោះទីក្រុងព្រះសីហនុ ជាបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេស និងជាបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាតជាមួយប្រទេសអាស៊ាន ១០ប្រទេសទៀតនាឆ្នាំ២០១៨ ៕