ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង និងមន្ត្រីរាជការ បានអញ្ចើញចូលរួមក្នុងកម្មវិធីសម្អាតអនាម័បរិស្ថាន ដែលរៀបចំឡើងដោយសាលាចំណេះដឹងទូរទៅអន្តរជាតិឌូវី (ថ្នាក់ទី១ ដល់ទី ១២ ) ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាចំណេះដឹងទូរទៅអន្តរជាតិឌូវី នៅសួននាគសន្តិភាពក្រុងបាត់ដំបង ។