សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់​ករណីប៉ុនប៉ងលួច

127

ក្រុងតាខ្មៅ៖ កាលពីថ្ងៃម្សិលមិញនេះ មានករណីប៉ុនប៉ង​លួចបានកើតឡើងវេលាម៉ោង០៤នឹង១៥នាទីនៅចំណុចផ្លូវជាតិលេខ២ភូមិតាក្តុលត្បូងសង្កាត់​តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ជនល្មើស​០១នាក់មានឈ្មោះង្វៀង យ៉ាំងអ៊ុក ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិ​វៀតណាម​ ទីលំនៅ​ភូមិដើមចាន់សង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមុខរបរ ជាងឈើ​(ឃាត់ខ្លួន​)។ជាមួយនឹងវត្ថុតាងមានឧបករណ៍ធ្វើអំពីដែកសំរាប់ឆ្កឹះសោរ០១កង់តួប្រុសពណ៌ទឹកប្រាក់០១គ្រឿង។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាក្តុល បានចេញល្បាតដល់ចំណុចកើតហេតុខាងលើបានជួបជនល្មើសកំពុងតែជិះកង់តែម្នាក់ឯង ដោយមានការសង្ស័យក៏ឃាត់ឆែកឆេររកឃើញឧបករណ៍ដូចខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។នៅចំពោះ​មុខសមត្ថកិច្ចជនល្មើស​បានឆ្លើយសារភាព​ថាខ្លួនពិតជាបានជិះកង់តែម្នាក់ឯងមកតាខ្មៅដើម្បីធ្វើសកម្មភាពលួចគាស់ផ្ទះគេយកទ្រព្យសម្បត្តិប្រាកដមែនតែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានតែម្តង។ពីមុនមកខ្លួនធ្លាប់ធ្វើសកម្ម​ភាពលួចខោអាវនិងស្បែកជើង​គេនៅខណ្ឌច្បារអំពៅ០៥លើកមកហើយ មិនដែលធ្លាប់ ជាប់ពន្ធនាគារទេ។ពាក់ព័ន្ធនឹងករណី នេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕

Comments

comments