នៅថ្ងៃម្សិលមិញកំលាំងជំនាញផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Internet online 1កន្លែងនៅផ្ទះជួលក្រុមទី4 ភូមិ2 សង្កាត់2 ក្រុង-ខេត្តព្រះសីហនុក្នុងនោះដោយមានការសម្របសម្រួលនិងដឹកនាំផ្លូវច្បាប់ដោយលោកព្រះរាជអាជ្ញារងលឹម ប៊ុនហេងបានឃាត់ខ្លួនជនជាតិចិន 2 នាក់ ដែលមានអត្តសញ្ញាណ:
– Su Yi Jiang ភេទប្រុស អាយុ 32 ឆ្នាំ
– Lu Jie Bin ភេទប្រុស អាយុ 25 ឆ្នាំ
* វត្ថុតាងចាប់យកបានរួមមាន :
1-laptop 3គ្រឿង
2- ស៊ីមកាតទូរសព្ទ័ 3
3-Mouse កុំព្យូទរ័ 3
4-ទូរសព្ទ័ 10គ្រឿង ម៉ាកIphone 5
5-ម៉ូឌឹម ចំនួន3
6-ដុំម៉ាស៊ីនសម្រាប់ផ្ទេរលុយ ប្រើជាមួយកុំព្យូទរ័ ចំនួន2
7- ដុំTP link ចំនួន3
8- ដុំ ZTE ចំនួន 1
9- ដុំ Sopto ចំនួន
10- ឆ្នាំងសាកទូរសព្ទ័មួយចំនួន
11-វិក័យប័ត្រពន្យាសុពលភាពលិខិតឆ្លងដែន1សន្លឹក
+បច្ចុប្បន្នករណីនេះ កំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់ ។