ថោកទាបបំផុតធ្វើបាបពលរដ្ឋអោយបង់លុយតាមរយះយកឈ្មោះអ្នកធំមកគម្រាមចុងក្រោយជាប់អន្ទាក់កម្លាំងអាវុធហត្ថ

116

ខេត្តកំពង់ធំ៖កម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនបុរស់ម្នាកឈ្មោះឆេង សុខអេងដែលយកឈ្មោះថ្នាក់ដឹកនាំដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋរកសុំដឹកអុសនិងជំនៀឈើបន្តិចបន្តួចគ្រាន់បានចឹញ្ចឹមឆ្នាំងធ្វើអោយពួកគាត់មានកាក្ដៅក្រហាយឈានទៅដល់ធ្វើលិខិតប្ដឹងទៅតុលាខេត្តកំពង់ធំជាក់ស្ដែងក្នុងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៧ឈ្មោះឆេងសុខអេងបានមកជំរិតទារប្រាក់ពីបងប្អូនដឹកឈើតាមគោយន្តកន្ត្រៃម្ដងទៀត ក្នុងគោយន្តកន្ត្រៃ មួយទារយកលុយចាប់ពី១៥មឺុនឡើងទៅរហូតដល់៥០មុឺនរៀលដោយឃើញទង្វើនេះអាក្រក់ពេកមានប្រជាពលរដ្ឋបានលួចតេរាយការណ៍កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ហើយលោកឃុន ប៊ុនហូ មេបញ្ជារកាអាវុធហត្ថស្រុកបានរាយការណ៍សូមយោបល់ព្រះរាជអាជ្ញាខេត្តកំពង់ធំនិងចុះទៅឃាត់ខ្លួនជនសង្ស័យជាក់ស្ដែនៅចំណុចភូមិកំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ក្នុងនោះចាប់យកវត្ថុតាងមួយចំនួនមានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿងម៉ាកលុចស៊ីសអអិច៣០០ លិខិតបេសកម្មក្លែងលុយនិងសំភារះផ្សេងៗមួយចំនួន។បច្ចប្បន្នជនសង្ស័យកំពុងយកទៅសាកសួរនៅមូលដ្ឋាកងរាជអាវុធហត្ថស្រុកបារាយណ៍។ជនសង្ស័យ ឆេងសុខអេងហៅសង្ហាជននេះរស់នៅភូមិត្រពាំងស្វាយឃុំបល្ល័ង្កស្រុកបារាយណ៍ អាយុ៤៩ឆ្នាំយកឈ្មោះថ្នាក់ដឹកនាំដើយកលុយពីពលរដ្ឋយូរហើយទើបចាប់បាន។ចាំមើលបុគ្គលរូបនេះបកស្រាយយ៉ាងណាចំពោះផ្លូវច្បាប៕

Comments

comments