ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អ្នករត់តាក់ស៊ីម្នាក់ប្លន់យករថយន្ដ Highlander នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចាប់ខ្លួន បានជនសង្ស័យ៣នាក់នោះបានហើយ។ លោកឧត្តមសេនីយ៍ ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អ្នកព័ត៌មាន នៅយប់ថ្ងៃទី20 ខែកក្កដានេះថាជនសង្ស័យ៣នាក់ ក្នុងករណីបាញ់សម្លាប់បុរសអ្នករត់តាក់ស៊ីម្នាក់នៅស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់យករថយន្ដ Highlander កាលពីយប់ថ្ងៃទី16ខែកក្កដា ឆ្នាំ2017នោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញនោះ:
1.ឈ្មោះ បែន សុខន ភេទប្រុសអារយុ35ជនជាតិខ្មែរស់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌ័ឬស្សីកែវ ( ជាជនដៃដល់បាញ់សំលាប់ជនរងគ្រោះ)។
2 .ឈ្មោះ សុវណ្ណ ឧត្តមហៅក្រៅ( ដំ)ភេទប្រុសអាយុ27
ជនជាតិខ្មែស្នាក់នៅភូមិព្រៃ ខ្មែឃុំរលាប្អៀរស្រុកស្រុកកំពង់ឆ្នាំង(សមគំនិត)។
3.ឈ្មោះ វ៉ា ឌីម៉ាភេទ ប្រុសអាយុ១៩ឆ្នាំជនជាតខ្មែស្នាក់នៅភូមិបែនឃុំលាស្រុកភ្នំ ក្រវាញខេត្តពោធិសាត់(អ្នកជួលរថយន្ត)។សូមជម្រាបថា បុរសជាជនរងគ្រោះ ដែលជាអ្នករត់តាក់ស៊ីឈ្មោះ អៀង ចិត្រា ហៅចិត្ត អាយុ43ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាលនៅត្រង់ចំណុចផ្លូវអាលុងចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។រថយន្ដរបស់ជនរងគ្រោះ ដែលត្រូវបានជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-1125។ក្រោយបាញ់សម្លាប់បុរសរត់តាក់ស៉ី ខ្មាន់កាំភ្លើងបានអូសជនរងគ្រោះ ទម្លាក់ចោលនៅលើដងផ្លូវ រួចជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែពេលនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន៕