ករណីហិង្សាដោយចេតនារវាងប្តីចុងវាយប្តីដើមហើមមុខបង្ករអោយមានការភ្ញាក់ផ្ញើល

133

ស្រុកកោះធំ៖ករណីហិង្សាដោយចេតនារវាងប្តីចុងវាយប្តីដើមហើមមុខបានកើតឡើងកាលពីថ្ងៃម្សិលមិញ បង្ករអោយមានការភ្ញាក់ផ្ញើលនៅចំណុច  ភូមិ​​កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ  ខេត្តកណ្តាល។ជនរងគ្រោះ០១នាក់ដែលអះអាងថា ជាប្តីដេីមមានឈ្មោះហុំ តូនី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ។ ចំណែកជនសង្ស័យ០២នាក់(ឃាត់ខ្លួនបាន០១នាក់)។

១.ឈ្មោះ រី គង់ ភេទប្រុស ​អាយុ៤០ឆ្នាំ​​​ជាប្តីចុង រស់នៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ។

២.ឈ្មោះ តុង លិន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរ កសិករ(គេចខ្លួន)។សមត្ថកិច្ចស្រុកកោះបានអោយដឹងថាជនរងគ្រោះបានចុះចេញពីផ្ទះចោលប្រពន្ធកូនជាយូរ ឆ្នាំមកហើយ ដោយទៅរស់នៅក្នុងភូមិព្រែកឡាច ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ជាស្រុកកំណើតរបស់ខ្លួន ក៏ប៉ុន្តែជនរងគ្រោះ តែងតែមកលេងប្រពន្ធកូនជារឿយៗ ។ លុះនៅពេលកើតហេតុខាងលើ ជនរងគ្រោះបានមកលេងកូននៅឯផ្ទះ ក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល  ពេលមកដល់ផ្ទះឃេីញ ប្រុសម្នាក់(ជនសង្ស័យ រី គង់) នៅជាមួយប្រពន្ធរបស់ខ្លួន ក៏បានសួរប្រពន្ធថាគេជានរណា? នៅពេលនោះប្រពន្ធបានឆ្លើយថាគឺជាប្ដីរបស់ខ្លួនឈ្មោះ រី គង់(ដែលទើបរៀប សែនព្រេន) ខណៈនោះជនរងគ្រោះបានហៅជនសង្ស័យឈ្មោះ រី គង់ មកនិយាយគ្នា ស្រាប់តែពេលនោះឈ្មោះ តុង លិន បានស្ទុះមកវាយជនរងគ្រោះ រួមនិងឈ្មោះ រី គង់ ក៏បានចេញពីក្នុងផ្ទះមក ព្រួតគ្នាវាយជនរងគ្រោះបណ្ដាលឲ្យបែកក្បាល និងហេីមមុខ ដោយជនរងគ្រោះពុំអាចតបតបាន ទេីបជនរងគ្រោះរត់គេចចេញតែម្ដង ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូន បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ រី គង់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ចំណែកឈ្មោះ តុង លិន បានរត់គេចខ្លួនបាត់ ៕

 

Comments

comments