ខេត្តព្រះសីហនុ÷ នៅវេលាម៉ោង០៩:៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង័្សយទៅសាលាដំបូងខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ ង៉ែត សារិន ហៅ យូ ណារិន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ-លក់ដី មានទីលំនៅបច្ចុប្បន្នភូមិ០៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៧ ចំណុចភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹង ករណីធ្វើសកម្មភាពអនាធិបតេយ្យ បង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណះប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការក្នុងកិច្ចការសាធារណះនិងប្រើប្រាស់ដោយគ្មានសិទិ្ធនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬ យោធា ៕