ខេត្ទស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃម្សិលមិញមានគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូធំបើកក្នុងល្បឿនលឿនបណ្ដាលឲ្យធ្លាក់ស្នាមភ្លោះស្លាប់ភ្លាមៗនៅនឹងកន្លែងដោយហេតុការណ៍នេះបានកើតទ្បើងនៅលើផ្លូវជាតិលេខ៩ស្ថិតនៅភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ជនរងគ្រោះឈ្មោះ រុងរឿង រតនា ភេទប្រុសអាយុ២៦ឆ្នាំជនជាតខ្មែរមុខរបរនិស្សិតរស់នៅភូមិបុរីកម្មករឃុំជើងឯកខណ្ឌដង្កោរាជាធានីភ្នំពេញម៉ូតូម៉ាកកាវ៉ាសាគីពណ៌ទឹកប្រាក់បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយស្ថានភាពផ្លូវកោងទើបបណ្ដាលឲ្យធ្លាក់ស្នាមភ្លោះស្លាប់នៅកន្លែងកើតហេតុតែម្ដង៕