ស្រុកខ្សាច់កណ្តាល៖នៅថ្ងៃទី ២៤ខែកក្កដាឆ្នាំ២០១៧
មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡេីង បន្ទាប់ពីប្តីដេីរលេងសប្បាយនៅក្រៅផ្ទះលុះពេលត្រឡប់មកវិញមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្ទួច កាលពីវេលាម៉ោង២២នឹង៣០នាទី ចំណុច ភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ជនរងគ្រោះ០១នាក់ ឈ្មោះ សម្បត្តិ ពិសី ភេទស្រី អាយុ១៨ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ចេកចៀន មានទីលំនៅភូមិឃុំ កើតហេតុ (របួសភ្នែកទាំងសងខាង) ជាប្រពន្ធ។ជនសង្ស័យ០១នាក់ប្តី ឈ្មោះ សុខ ផាន់ណុច ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់កង់បី មានទីលំនៅភូមិឃុំ កើតហេតុ (ឃាត់ខ្លួន)។សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុនៅម៉ោង៨ព្រឹកថ្ងៃទី២៣.០៧.២០១៧ ជនសង្ស័យនិងជនរងគ្រោះ មានទំនាស់ពាក្យសំដីនិងគ្នា ដោយជនសង្ស័យជា ប្តីបានដើរចេញពីផ្ទះដើរផឹកសុីជាមួយមិត្តភក្តិរហូតដល់ម៉ោង២២នឹង៣០នាទីថ្ងៃដដែលបានត្រឡប់ចូលផ្ទះវិញរករឿងប្រពន្ធ ក៍មានទំនាស់ពាក្យសំនិងគ្នាពេលនោះប្តីបានស្ទុះទៅខ្វាវភ្នែកប្រពន្ធបណ្តាលឲ្យមានរបួសស្នាម។ក្រោយមកបងប្អូនបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកប្តីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាកូវឃាត់ខ្លួនបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធី ។