ឡានបុកម៉ូតូរួច រុលចង្កូតទៅបុកបង្គោលភ្លើង មុនបាស់កង់

363

នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៧ វេលាម៉ោង១០:០៥នាទីនេះ មានគ្រោះថ្នាក់ចរាចរណ៏មួយបានកើតមានឡើង កើតរវាង ឡានធំមួយគ្រឿងដឹងស៊ីម៉ង ជាមួយម៉ូតូ ហុងដា Dream ដែលបណ្តាញអោយក្រឡាប់ទៅប៉ះជាបង្គោលភ្លើង រហូតធ្វើអោយមានការផ្តាច់ចរន្តអគ្គីសនី ពីរបង្គោលដែលជាបង្គោលសម្រាប់បំពាក់ខ្សែបណ្តាញ ។ បើយោងតាម ផេក អគ្គីសនីសៀមរាបបានផូស បានអោយដឹងថា ឡានដឹកស៊ីម៉ងនោះ បើកហើយព្យាយាមគេចពីម៉ូតូ ខ្លាចបុក តែយ៉ាងណាក៏គេចមិនទាន់រហូតដល់ ក្រឡាប់ខ្លួនឯងផងដែរ ។យ៉ាងណាមិនទាន់ដឹងនៅឡើងថា មានរបួសប៉ុន្មាននាក់នៅឡើយ ។បង្គោលភ្លើងដែលរងការខូចខាតរួមមាន តង់ស្យុងមធ្យម (MV) ចំនួន ០១ បង្គោល និង បង្គោលសម្រាប់បំពាក់ខ្សែបណ្តាញតង់ស្យុងទាប ចំនួន ០១ បង្គោល ដែលស្ថិតនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕

Comments

comments