កំពង់ចាមៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២:៣៥នាទី(ជិតភ្លឺ) លើផ្លូវជាតិលេខ៧ ចំណុចខាងកើតស្ពានអន្លង់ជ្រៃស្ថិតក្នុងភូមិព្រៃខ្ជាយ.ឃុំសំរោងស្រុកព្រៃឈរមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២P.៦៧១៤ បើកបរដោយឈ្មោះ ថត ពិឡុត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានបើកក្នុងទិសដៅពីកើតទៅលិចហើយបានបែកកង់ រួចវេចង្កូតធ្លាក់ជាយថ្នល់ទៅបុកផ្លាកសញ្ញាព្រុំប្រទល់ស្រុកព្រៃឈរនឹងស្រុកជើងព្រៃហើយជ្រុលទៅបុកគល់ឈើបណ្ដាលឲ្យរងរបួសមនុស្សចំនួន០៣នាក់,ប្រុស០២នាក់,ស្រី០១នាក់,ធ្ងន់០១នាក់ប្រុស ។១.ឈ្មោះ ថត ពិឡុត(ជាអ្នកបើកបររថយន្ដ) របួសធ្ងន់។២.ឈ្មោះ នី ភេទស្រីអាយុ៣៥ឆ្នាំ (របួសស្រាល)៣.ឈ្មោះ ហួត ម៉េងថៃ ភេទប្រុស អាយុ៣៤ឆ្នាំ របួសស្រាល។អ្នកទាំង០៣នាក់មានទីលំនៅភូមិឃុំជាមួយគ្នាក្រោយពីកើតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខូចខាតរថយន្ដ០១គ្រឿង លក្ខណៈធ្ងន់ធ្ងរ៕