នារីម្នាក់រួមនិងថ្នាំញៀនចំនួន១០៤កូនថង់ត្រូវបានបង្រ្កាបដោយកម្លាំងនគរបាលសហការរវាងអធិការដ្ឋាននគរបាលស្រុកថ្មគោលនិងក្រុម អន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ក្រោម បទ បញ្ជាណែនាំ ពី ឯកឧត្តម ស ថេត ស្នងការខេត្ត និងដឹកនាំភារកិច្ច លោក វរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោក វរសេនីយ៍ទោ សុខនិមល នាយរងការិយាល័យ គ្រឿងគ្រឿង និងមានការសហការសម្របសម្រួល ពីលោក នួន សាន ព្រះរាជ្ញា អមសាលាដំបូងខេត្ត ។តាម របាយការណ៍ របស់លោក វរសេនីយ៍ទោ ផង សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានឲ្យដឹងថានៅល្ងាចថ្ងៃម្សិលមិញ កំលាំងស្រុកថ្មគោលសហការជំនាញខេត្តបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល និងបានឃាត់មុខសញ្ញាបានចំនួន0១នាក់ឈ្មោះ ឈួង មករា ភេទស្រីអាយុ២៤ឆ្នាំនៅភូមិព្រះពន្លា ឃុំរូងជ្រៃស្រុកថ្មគោលនិងបានដកហូតសំភារតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកក)ចំនួន១០៤ថង់តូច។ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតាមនិតិវិធីច្បាប់៕